ថៃ៖ បុរសចិត្តឃោរឃៅម្នាក់ ត្រូវបានរងការពុលថ្នាំ ក្រោយការប៉ុនប៉ងសម្លាប់ខ្លួនតែមិនបានសម្រេច បន្ទាប់ពីវាយប្រពន្ធហើយយកខ្សែរឹតកស្លាប់យ៉ាងអណោចអាធម៌។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារ រុងក្លឿ ខេត្តណាខនណាយុក ប្រទេសថៃ ជាប់ព្រុំដែន សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។

ប្រភពពីអាជ្ញាធរបានអោយដឹងថា ជនដៃដល់ជាប្តីឈ្មោះ សេង គិមស៑ុន អាយុ៣៩ឆ្នាំ រីឯជនរងគ្រោះ ជាប្រពន្ធឈ្មោះ លី ហ្គេចហួយ ហៅធា អាយុស្របាលប្តី (អ្នកទាំងពីរជាជនជាតិខ្មែរ) បានស្លាប់បាត់បង់ជីវិតបន្សល់ទុកកូនប្រុស២នាក់ អ្នកទាំង២នាក់ ជាអាជីវករនៅផ្សារុងក្លឿ ។

មុនពេលកើតហេតុនេះ បុរសជាប្រពន្ធប្ដីនិងគ្នា បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងដោយខ្លាំង ហើយម្នាក់ៗខិតខំប្រកែកយកឈ្នះតែរៀងខ្លួន រហូតដល់មានការប្រតាយប្រតប់គ្នា មួយសន្ទុះ ប្ដីក៏ស្ទុះទៅយកខ្សែដែលនៅក្បែរនោះមករិតកប្រពន្ធរហូតដល់ស្លាប់ រួចលេបថ្នាំហួសកម្រឹត ប៉ងសម្លាប់ខ្លួនឯងទៀត តែត្រូវបានគេបញ្ជូនទៅពេទ្យថៃ ។ ចំពោះកូនៗវិញ គឺរស់នៅយ៉ាងឯ

កោ និងវេទនាបំផុត។