សៀមរាប៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៤០ នាទី មានករណី អំពើហិង្សាក្នុងគ្រួសារ មួយបានកើតឡើងនៅក្នុងភូមិ ភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។
ប្រពន្ធមានឈ្មោះ ជុំ វឿង អាយុ ៤០ឆ្នាំ បានហៅប្តី ឈ្មោះ លី លាប អាយុ ៣៨ឆ្នាំ ដែលកំពុងដេកលើគ្រែក្រោមផ្ទះ ដើម្បីហូបបាយ ដោយហៅម្តងជាពីរដង នៅតែប្តីមិនព្រមងើប
ទើបឈានដល់ការប្រើអំពើហិង្សា ប្រតាយប្រតប់គ្នា ក្នុងនោះ ប្តីបានខាំត្រចៀកប្រពន្ធ បណ្តាលអោយរបួសដាច់រលាត់ត្រចៀកផ្នែកខាងស្តាំ ចំណែកប្រពន្ធខឹងក៏បានខាំលិង្គប្តីវិញ បណ្តាលអោយប្តីរងរបួសដាច់ស្បែកពងស្វាសផ្នែកខាងស្តាំ។
ឈ្មោះ លី លាប និងឈ្មោះ ជុំ វឿង (ស្ត្រីមេម៉ាយ) បានគ្នាជាប្តីប្រពន្ធ ក្នុងកំឡុងឆ្នាំ២០១៤ មិនបានរៀបការទេ គ្រាន់តែសែនព្រេន
ក្នុងការរស់នៅជាមួយគ្នាពុំមានកូនទេ ប៉ុន្តែប្រពន្ធមានកូនប្តីដើម ចំនួន ០៣ នាក់ ស្រី ០១នាក់។ មូលហេតុ៖ ស្រវឹងស្រាទាំងប្តីទាំងប្រពន្ធ។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ ចំពោះករណីនេះពុំមានការប្តឹងនោះទេ៕