ភ្នំពេញ៖នៅក្នុងខណ្ឌដូនពេញ កាលពីវេលាម៉ោង ២០ និង០០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មានជនសង្ស័យម្នាក់មានឈ្មោះ យ័ន្ត ឆាយយុទ្ធ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ។
ស្នាក់នៅ ភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿងម៉ាក កូនទា ពណ៌ផ្ទៃមាឃ ពាក់ស្លាកលេខភ្នំពេញ 1CT-5164 ធ្វើដំណើរមកដល់ចំណុចមុខភូមិគ្រឹះសម្តេចក៏ធ្វើសកម្មភាពឈប់ម៉ូតូរួចតោងឡើងរបងផ្លោះចូលក្នុងភូមិគ្រឹះតែម្តង ។
ក្រោយពីសភាពការណ៍កើតឡើងភ្លាម កម្លាំងសមត្ថកិច្ច និងសណ្តាប់ធ្នាប់ខណ្ឌដែលមានភារកិច្ចឈរជើងនៅចំណុចក្បែរនោះ សហការជាមួយក្រុមកងអង្គរក្សធ្វើការអន្តរាគមន៍ភ្លាមៗ
ដោយឃាត់ខ្លូន និងនាំមកកាន់អធិការដ្ឋានដើម្បីសាកសួរនិងធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន (មានសារធាតុញៀន)។
នៅចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្ត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕