ញាក់សាច់ គ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកុងតឺន័របុក និងក្រឡាប់សង្កត់ពីលើឡើងសំប៉ែតដូចចេកចៀន (មានវីដេអូ)

0
1189

ថៃ៖ អាចនិយាយបានថា វាជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលអ្នកបើកបរថយន្តម្នាក់មានសំណាងនៅមានជីវិត បន្ទាប់ពីរថយន្តរបស់គាត់ត្រូវបានរថយន្តដឹកទូកុងតឺន័រកង់១៨បុក និងក្រឡាប់សង្កត់ពីលើរថយន្តរបស់គាត់ឡើងខ្ទិចតែម្តង។ បុរសជាជនរងគ្រោះមានឈ្មោះថា Worawut Yuyatmak ជនជាតិថៃ អាយុ៤២ឆ្នាំ ធ្វើការងារនៅក្នុងក្រុមហ៊ុន Thai Airways ហើយនៅក្នុងថ្ងៃកើតហេតុ ខណៈដែលគាត់កំពុងតែបើករថយន្ត Toyota Fortuner ជិតដល់ផ្ទះទៅហើយខ្វះតែ ២០០ ម៉ែត្រទៀតប៉ុណ្ណោះ ស្រាប់តែមានរថយនដឹកទូកុងតឺន័រមួយគ្រឿងមកបុករថយន្តគាត់ពេញទំហឹងតែម្តង ហើយក្រឡាប់សង្កត់ពីលើរថយន្តរបស់គាត់តែម្តង ហើយគ្រោះថ្នាក់នេះកើតឡើង ដោយសារតែរថយន្តដឹកដឹកទូកុងតឺន័រនោះដាច់ហ្វាំងគ្រប់គ្រងលែងបាន។

ក្រោយកើតហេតុគេបានសង្គេតឃើញ រថយន្តរបស់បុរសជនរងគ្រោះឡើងកំពិតខ្ទេចតែម្តង ហើយគ្មានអ្នកណាម្នាក់គិតថា បុរសជនរងគ្រោះនៅមានជីវិតនោះទេ។ យ៉ាងណាក្តី គេបាននាំគាត់ទៅមន្ទីរពេទ្យ ហើយជាសំណាងល្អខាងគ្រូពេទ្យអាចជួយសង្គ្រោះជីវិតរបស់គាត់បានទាន់ពេលវេលា។ ករណីនេះ ត្រូវបានគេមើលឃើញថា ជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលជនរងគ្រោះនៅមានជីវិតដូចនេះ៕