តាកែវ៖ ឪពុកខឹងកូនប្រើប្រាស់គ្រឿងញៀននិយាយមិនស្តាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបានយកថ្មសម្លៀងកាំបិតវាយក្បាលបណ្តាលឲ្យស្លាប់នៅភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
មន្ត្រីនគរបាលខេត្តតាកែវបានឲ្យដឹងថាជនសង្ស័យជាឪពុកឈ្មោះ រាល ពៅ អាយុ៤៥ ឆ្នាំ។ ជនរងគ្រោះកូនឈ្មោះ ឆុន សុវណ្ណ ហៅម៉ឺយ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី៕