នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ដល់​ប្រជា​ពល​រដ្ឋ​ ជាពិសេស​អាណាព្យាបាល ​​កុំ​ឲ្យស្តី​បន្ទោស​រដ្ឋាភិបាល​របស់​លោក​ប្រសិន​​ក្មេង​ញៀន​​ថ្នាំ​ ដោយលោក​ថា ​គួ​រតែ​បន្ទោស​ខ្លួន​ឯង​វិញ ព្រោះ​មើល​កូន​ខ្លួន​ឯង​មិន​បាន ​ទើបបណ្តាល​ឲ្យ​ពួកគេ​ភ្លើតភ្លើន និងញៀន​គ្រឿង​ញៀន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​ថ្លែងក្នុង​​ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបទី​១៥៤​ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​ថា ​បញ្ហា​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​បច្ចុប្បន្ន ​កំពុង​ក្លាយ​ជា​គ្រឿង​រំខាន​ដល់​គ្រួ​សារ និង​សង្គម​កម្ពុជា ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាលរបស់​លោក​ផ្ទេរ​ថវិកាមួយ​ចំនួន​ពី​ការ​អភិវឌ្ឍជាតិ​ ដើម្បីទប់ស្កាត់និង​​ព្យាបាល​ក្រុមអ្នកញៀនថ្នាំ​ទាំង​នោះ​វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​លោកនាយករដ្ឋមន្ត្រី ​​ក៏​បាន​ស្នើ​ដល់ពល​រដ្ឋ​គ្រប់​រូប ​កុំ​បន្ទោស​រដ្ឋាភិបាល​លោក​ ប្រសិន​ជា​កូនចៅ​ ឬបង​ប្អូន​របស់​ខ្លួន ធ្លាក់​ខ្លួនជក់គ្រឿង​ញៀន ​ដោយ​លោកថាករណី​នេះ ​គួរ​តែ​បន្ទោស​ខ្លួន​វិញ​ ព្រោះ​មិន​បាន​មើលកូន​ចៅ​ខ្លួន​ឯង​ឲ្យ​បាន​ដិត​ដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា៖ «មាតា​បិតា​ គួរ​តែ​ពិនិត្យ​មើល ហើយ​ក៏​សុំ​ការ​យោគ​យល់​ កុំ​ស្អី​ឡើង​បន្ទោស​ការ​គ្រប់គ្រង​របស់រាជរដ្ឋាភិបាល។ យើង​តាំង​ជា​សំណួរ​យ៉ាង​ដូច្នេះ​វិញ ​ទើប​ត្រឹមត្រូវ​ថា ខ្លួន​យើង​អប់​រំ​កូន​យើង​តែ​បី​នាក់​អប់​រំ​មិន​បាន​ផង ខ្លះ​ឲ្យ​ដើរ​លេង​ផ្តេសផ្តាស​ កាប់​ចាក់​បង្ហោះ​ម៉ូតូ បងតូច​បងធំ ជក់គ្រឿង​ញៀន ខ្លះ​ទៀត​ក៏​ល្អទៀត ខ្លះ​ក្លាយ​ជា​ស្រីរក​ស៊ីផ្លូវ​ភេទ។ យើង​មានកូន​ត្រឹម​បី​នាក់​យើង​លំបាក​ប៉ុណ្ណេះ ហើយ​មក​ស្តី​បន្ទោស​ឲ្យរដ្ឋាភិបាល ដែលគ្រប់​គ្រង​ប្រជា​ពល​រដ្ឋ​រហូត​ដល់​១៥​លាន​នាក់។ វា​មិន​មែន​ជា​ការ​សម​រម្យ​នោះ​ទេ! គួរស្តីបន្ទោ​សខ្លួន​ឯង​ ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​នូវ​ការ​អប់​រំ​កូន​ចៅ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍និង​សន្តិភាពលោក យង់ គិមអេង មាន​ប្រសាសន៍​ថា ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ​ជា​ការលើក​ឡើង​តែ​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ​។ លោក​ថា ​ពិត​ណា​ស់​គ្រួសារ​ជា​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​សមា​ជិ​កគ្រួសារ​ខ្លួន​ តែលោក​ថា កំសោយ​នៃ​ការ​ទប់​ស្កាត់​គ្រឿង​ញៀន​របស់​រដ្ឋា​ភិ​បាល​ និង​ខ្វះ​ទំនាក់​ទំនង​រវាង​សាលា​ជា​មួយ​គ្រួ​សារ គឺ​ជា​កំហុស​ដ៏​ធ្ងន់​នៃបញ្ហា​ញៀន​គ្រឿង​ញៀន​នៅ​កម្ពុជា​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា៖ «ប៉ុន្តែ​សួរ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ មិន​អា​ច​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ​បាទ ពីព្រោះ​កាតព្វកិច្ចនៃ​ការ​បង្ក្រាប នៃ​ឈ្មួញ​ជួញ​ដូរ​ពួកជួញ​ដូរ​អស់​ទាំង​ហ្នឹង ប្រជា​ពល​រដ្ឋ​គ្នា​អត់​មាន​សមត្ថកិច្ច​អី​ទេ​បាទ គាត់​គ្រាន់​តែ​ជា​អ្នក​រាយការណ៍​ជូនសមត្ថកិច្ចតែ​ប៉ុហ្នឹង​ទេ តែ​អ្នក​ដែល​អនុវត្តន៍​ជាក់​ស្តែង​ហ្នឹង ​គឺ​សមត្ថកិច្ចរដ្ឋាភិបាល ហើយ​អ្នក​ទទួលខុសត្រូវមួយ​ទៀត​ គឺកាត្វកិច្ច​មួយ​ទៀត​គឺ​សាលា​ៗ​ហ្នឹង​គឺ ត្រូវ​មាន​ទំនាក់​ទំនង​រាយការណ៍​ទៅ​កាន់​អាណា​ព្យាបាល​ដែរ​ ប្រសិន​ជា​ឃើញ​ថា​កូន​ហ្នឹងអត់​ ទៅ​សាលា​អត់​ទៅ​អី​នោះ​ ប៉ុន្តែ​យើងឃើញ​ថា​កន្លង​មក​ទំនាក់​ទំនង​រវាង​សាលា​ហ្នឹងគ្រួសារ​វិញ ​គឺ​ឃើញថា​ហាក់​បាន​ឃ្លាត​ឆ្ងាយ​ពី​គ្នា»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាលកម្ពុជា ​​បានដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​គ្រឿង​ញៀនលើកទី១របស់​ខ្លួន​ ចាប់ពី​ដើម​ឆ្នាំ២០១៧​នេះ​​ ដោយតែងតាំងឧបកនាយករដ្ឋមន្ត្រី លោក ស ខេង និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កែ គឹមយ៉ាន ជាអ្នកទទួលខុសត្រូវ​លើរឿង​នេះ​។ ហើយរដ្ឋាភិបាល តែងតែអះអាង បញ្ហាគ្រឿង​ញៀន ​ត្រូវ​បានបង្ក្រាបជារៀង​រាល់​ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់​ទង​នឹង​ការ​យុទ្ធ​នាការ​នេះ​ លោក យឹម គិម​អេង​ មើល​ឃើញ​ថា​ បាន​ជោគជ័យ​​មួយ​ចំនួន​ប៉ុណ្ណោះ លោក​ថា​អ្វី​ដែល​មិន​ទាន់​អាច​ធ្វើ​ឲ្យ​ពល​រដ្ឋ​ពេញ​ចិត្ត និង​ទុកចិត្ត​​បាន​នោះ​ដោយ​សារតែ​យុទ្ធ​នាការ​នេះ ហាក់​បង្ក្រាបបាន​តែ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​តូច​ៗ​ប៉ុណ្ណោះ ខណៈដែល​មេឈ្មួញ​ជួញ​ដូរធំ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​នៅឡើយ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍​របស់​អាជ្ញា​ធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ កន្លងទៅ​មានអ្នក​ប្រើ​ប្រាស់​គ្រឿង​​ញៀន​​​ជាង​២​ម៉ឺននាក់កើនលើស​ឆ្នាំ​មុន(២០១៥)ជាង​២៤% ភាគ​ច្រើន មាន​អាយុ​ចាប់​ពី​១៨ឆ្នាំដល់៣៥ឆ្នាំ ហើយជិតពាក់​កណ្តាល​នៃ​អ្នក​ញៀន​ទាំង​នោះ​នៅ​មិន​ទាន់​ទៅ​ទទួល​សេវា​ព្យា​បាល​នៅ​ឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអាជ្ញាធរ ការ​រីក​រាល​ដាល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿងញៀននេះ បណ្តាលមកពីការ​ ​ហូរ​ចូលច្រើន​​តាម​ច្រក​ភាគខាង​ជើង និង​ឦសាន​នៃ​ប្រទេសកម្ពុជា គឺចេញ​ពី​តំបន់​ត្រីកោណ​មាស (ថៃ​ ឡាវ ភូមា)៕VOD​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​