កោះកុង ៖ នគរបាលបាន ចាប់ជនដៃដល់ម្នាក់ ពីបទហឹង្សាបង្ករបួសស្នាម ប្រើអាវុធដាវ ដោះស្រាយគំនុំដោយ ខឹងជនរងគ្រោះដែលបាន ទៅស្តីដណ្តឹងយកសង្សារ របស់ខ្លួនរួច បានឆាត តាមទូរស័ព្ទ ឌឺដងដាក់គ្នា លុះ ខ្លួនឃើញ ជនរងគ្រោះជិះ ម៉ូតូលើ ស្ពានកោះកុងក៏ ធ្វើសកម្មភាព កាប់ ។
ស្នងការ នគរបាលខេត្តកោះកុង បានឲ្យ ដឹងថាកាលពីរសៀល ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ កំលាំងអធិការដ្ឋាន នគរបាលក្រុង ខេមរភូមិន្ទ បាន ឃាត់ខ្លួនជនសង្ស័យឈ្មោះ សើន ឌាវ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
មានទីលំនៅភូមិ ៣ សង្កាត់ ស្មាច់មានជ័យ ក្រុង ខេមរភូមិន្ទ ពីបទហឹង្សា កាប់ បង្ករបួសស្នាមប្រើ អាវុធ ( ដាវ ) កាលពី ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ ។
វេលា ម៉ោង ២១និង៤០ នាទី នៅចំណុច កន្លែងលក់ដូររបស់ឈ្មោះ តៅ សុភាព ក្បែរសួនសត្វ ស្ថិតនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា បណ្តាលឲ្យ ឈ្មោះ សុខា រស្មី ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ ១ សង្កាត់ ស្មាច់មានជ័យ រងរបួស ធ្ងន់ ។
នគរបាលបាន បន្តថាមូលហេតុដើមហេតុ ដំបូង កើតឡើង ពី ឈ្មោះ សើន ឌាវ មានគំនុំជាមួយ ឈ្មោះ សុខា រស្មី ដែលបានទៅស្តីដណ្តឹងយក សង្សាររបស់ខ្លួន រួចបាន ឆាតតាមទូរស័ព្ទ
ឌឺដងដាក់គ្នាលុះ ខ្លួនឃើញ ឈ្មោះ សុខា រស្មី ជិះម៉ូតូ លើស្ពានកោះកុង ពេលនោះ ខ្លួន ក៏បានដេញតាមរហូតដល់ កន្លែងកើតហេតុ ខាងលើហើយក៏ ធ្វើសកម្មភាពកាប់ តែម្តង រួចខ្លួនក៏ រត់គេចបាត់ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការ ក្រុង កំពុង សាកសួរ និង បំពេញសំណុំរឿងចាត់ការ តាម និតិ វិធី៕
ប្រភព៖ CEN