ដើម្បីដោះស្រាយបញ្ហាជនលិចទឹកភ្លៀងនៅរដ្ឋវស្សា ដែលតែងតែកើតមានឡើងក្នុងរាជធានីភ្នំពេញ និងដោយពិនិត្យឃើញថាស្ថានភាពស្ពានឆ្លងកាត់ប្រឡាយស្ទឹងមានជ័យ មានសភាពទ្រុឌទ្រោម និងមានទំហំតូច ដែលធ្វើឲ្យស្ទះផ្លូវបង្ហូរទឹកនៃប្រឡាយស្ទឹងមានជ័យនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវលេខ 5C ទំហំមុខកាត់ ២,៥ ម៉ែត្រ x ២,៥ ម៉ែត្រ ចំនួនបីជួរ ភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹកចេញពីតំបន់ខាងកើត និងខាងត្បូង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាពិសេសតំបន់ផ្លូវលេខ២០០៤ ផ្លូវសឡា លូវណ័រប្រ៊ីត ផ្លូវឌួងងៀប ។
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បញ្ចប់ការដ្ឋាន ដែលមានរយៈពេល ៧០ ថ្ងៃ ដោយមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ លើកលែងតែទោចក្រយានយន្ត ប៉ុណ្ណោះ ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ ភូមិសាស្ត្រខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដើម្បីសម្រួលឲ្យការអនុវត្តគម្រោងនេះ សម្រេចបានតាមផែនការកំណត់ ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោម៖