ណាមិនលង់! ប្រែពីនារីរូបអាក្រក់ហៅមិនឮ ទៅជាស្រីស្អាតដូច ទេពអប្សរ

0
7889

នារីវ័យក្មេងជនជាតិវៀតណាមមួយរូបឈ្មោះ Kuok បានធ្វើឲ្យគ្រប់គ្នាដែលធ្លាប់មើលងាយពីរូបសម្រស់នាងទៅជាអន់ចង់ ក្រោយបានធ្វើការវះកាត់កែសម្ផស្ស ក្លាយជាទេពអប្សរមួយរូប។ បើតាមការឲ្យដឹងរបស់នាង Kuok គឺតាំងពីតូចមក នាងមានសម្រស់មិនសូវស្រស់ស្អាតដូចនារីដទៃឡើយ ដោយមានច្រមុះកំពិត ថែមទាំងមានសម្បុរខ្មៅស្រអាប់ទៀតផង រហូតធ្វើឲ្យគ្រប់គ្នា និងមិត្តក្នុងថ្នាក់តែងតែបង្អាប់ និងមើលងាយនាង។ មានពេលមួយនោះនាងចាំបានថា ពួកគេថែមទាំងនិយាយថា អ្នកណាបាននាងធ្វើជាប្រពន្ធ ពិតជាសំណាងអាក្រក់ ដែលជាហេតុធ្វើឲ្យនាងតូចចិត្ត និងមានកំហឹងជាខ្លាំង។

ជាក់ស្ដែងការខឹងនេះ បានក្លាយជាហេតុផលធ្វើឲ្យសម្រេចចិត្តទៅធ្វើការវះកាត់កែសម្ផស្សនៅឆ្នាំ ២០១៦ ដោយចំណាយអស់ជាង ១៤០០០ ដុល្លារអាមេរិក ហើយលទ្ធផលទទួលបានពិតជាធ្វើឲ្យនាងពេញចិត្តក្រៃលែង។ នាង Kuok បានក្លាយជារាជនីសម្រស់ និងបានរៀបការថ្មីៗ នេះជាមួយនឹងបុរសអ្នកមានទ្រព្យសម្បត្តិមួយរូប រហូតអ្នកដែលធ្លាប់មើលងាយនាងស្ងាត់មាត់ដូចគេចុកតែម្ដង៕