មានរឿងធំហើយ ប្អូនប្រុស ដេននី ក្វាន់ ស្រែករកយុត្តធម៌ដល់បងស្រីខ្លួនដែលត្រូវពិន័យផ្អាកពីសិល្បៈអស់ ១ ឆ្នាំ

0
6842

​ភ្នំពេញ​ ៖ លោក គឹម សាន ដែល​មហាជន​ស្គាល់​គ្រប់គ្នា​ត្រូវជា​ប្អូនប្រុស​របស់​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​ចេញមុខ​ប្រកាស​ក្តែ​ងៗ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ទាមទារ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវតែ​ផ្តល់​ភាពយុត្តិធម៌​ដល់​បងស្រី​របស់ខ្លួន​ផង​គឺ​កញ្ញា ដេ​ន​នី ក្វាន់ លើ​ករណី​នៃ​ការកោះហៅ​ព្រមាន​ចំពោះ​រឿង​ស្លៀកពាក់​សិច​ស៊ី​ដោយ​ពុំ​ស្មើភាព​គ្នា។

តារា​ប្រុស​លោក​គឹម សាន​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់​តារា​ស្រី​វ័យក្មេង​ម្នាក់​ក្នុង​ឈុត​សម្លៀកបំពាក់​សិច​ស៊ី​ស្ទើរ​អាក្រាតកាយ​ថា ​អយុត្តិធម៌​ចំពោះ ដេ​ន​នី ក្វាន់​ពេក​ហើយ​។​ ហេតុអ្វី​ក៏​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​លំអៀង​ម្ល៉េះ​?​ធ្វើជា​មនុស្ស​ចាស់​តែ​ចាស់​លំអៀង​មិន​ត្រឹម​ត្រូវធ្វើ​អ្វី​មិន​ស្មើភាព។

លោក គឹម សាន​បន្តថា​ សិល្បៈ​ស្រុក​ខ្មែរ​ប្រកាន់​បក្សពួក​ណាស់​គ្រាន់តែ ដេ​ន​នី ក្វាន់​ស្លៀកពាក់​សិច​ស៊ី​លក់​ផលិតផល​នៅក្នុង​ផ្ទះ​សោះ ​នាំគ្នា​ប្រតិកម្ម​ពេញ​សិល្បៈ​ថា​ ធ្វើអោយ​ខូច​វប្បធម៌​ និង​បិទ​មិនអោយ​សម្តែង​ពេញ​មួយឆ្នាំ​។ ​ចុះ​ម៉េច​ក៏​ក្រសួង​វប្បធម៌​មិន​ក្រឡេកមើល​ផង​តារា​សិច​ស៊ី​ផ្សេង​ផង​មាន​ច្រើនណាស់​តែ​បែរ​ជា​ធ្វើ​មិនដឹងមិនឮ​ឬក៏​ខាង​ក្រសួង​មាន​បញ្ហា​ភ្នែក​មើល​មិន​ច្បាស់​មិនដឹង​ស​មិនដឹង​ខ្មៅ ..​។​

ប្អូនស្រី​របស់​កញ្ញា ដេ​ន​នី ក្វាន់ គឺ​លោក គឹម សាន បន្ថែមទៀតថា​ ចប់​ហើយ​ចេះៗ​សូម្បីតែ​ក្មេង​អាយុ​៣​ឆ្នាំ​ក៏​មើលឃើញថា ​ក្រសួង​វប្បធម៌​លំអៀង មិន​យុត្តិធម៌ ..​។​ ប្រកាន់​បក្សពួក​គាបសង្កត់​តែ ដេ​ន​នី ក្វាន់ ។

សូមបញ្ជាក់ថា​ គិត​មកទល់​ពេលបច្ចុប្បន្ន​នេះ​គឺមាន​តារា​ស្រី​ខ្មែរ​ចំនួន​២​រូប​មកហើយ​ដែល​ត្រូវ​រង​ការព្រមាន​សិល្បៈ​ពី​សំណាក់​ក្រសួង​វប្បធម៌​និង​សិល្បៈ​គឺ​ដំបូង​ឡើង​ធ្លាក់​លើ​តារាចម្រៀង​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន និង​បន្ទាប់មកទៀត​តម្រូវ​លើ​តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់។ ប៉ុន្តែ​ក្រោយពី​មានការ​ព្រមាន​ពេលនេះ​ត្រូវបាន​ក្រសួង​ស​ម្រេច​លើកលែង​ការព្រមានហើយ​ បន្ទាប់ពី​អនុវត្តមាន​តាម​ការ​កំណត់៕