ថៃ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល ក្រោយនារីម្នាក់ បង្ហាញសម្រស់ជាថ្មី ជាមួយ​នឹងមុខមាត់កែសម្ផស្សមួយទំហឹង ដោយសារតែ ចង់ឈ្នះចិត្តអតីតស្វាមីរបស់នាង ដែលព្រមបោះបង់នាង ព្រោះតែរឿងសម្រស់នេះ។

បើតាមប្រភពព័ត៌មានថៃ បានឲ្យដឹងថា នារីម្នាក់ ឈ្មោះ Chindarat Jinda ​មានអាយុ​៣៦ឆ្នាំ ពេលនេះ កំពុងតែមានកូនធំៗក្នុងបន្ទុកគ្រួសារ និងចិញ្ចឹមពួកគេ ដោយនាងផ្ទាល់ ព្រោះតែនាង និងស្វាមី បានលែងលះគ្នា ទៅហើយ។

ចំពោះមូលហេតុដែល ធ្វើឲ្យស្វាមី ដាច់ចិត្តលែងលះ មិនអាល័យអនុស្សាវរីយ៍នៅជាមួយគ្នា ដោយសារតែ នាង មិនមានរូបរាង និងសម្រស់គួរជាទីបេតី ជាមនុស្សស្រីធាត់ គ្មានភាពទាក់ទាញសូម្បីតែបន្តិច។

ក្នុងនោះ នាងបាននិយាយថា កាលពីដំបូង នាង និងស្វាមី បានទៅខ្ចីលុយធនាគារ ដើម្បីបើកហាងផ្កាដោយខ្លួនផ្ទាល់ ព្រោះជាការងារដែលនាងបានស្រលាញ់ជាយូរមកហើយ។ ដោយសារតែរវល់នឹងរបរ និងការមើលថែកូន ស្ទើរតែធ្វើឲ្យនាង​ គ្មានពេលមើលថែខ្លួនសោះ ហើយយូរៗទៅ​ រាងរបស់នាង​ក៏កាន់តែធាត់ និងមុខកាន់តែអាក្រក់ទៅ។ មិនយូរមិនឆាប់ ស្វាមីរបស់នាង បានអស់ចិត្តស្រលាញ់ ក៏សម្រេចចិត្ត​ដាក់ពាក្យ សុំលែងលះ ដើម្បីទៅរស់នៅ ជាមួយនឹងស្រីថ្មីរបស់គេ។

ព្រោះតែឈឺចាប់ពេក នឹងស្វាមីដែ​លបោះបង់នាង ដោយសារតែ​នាងមុខមិនស្អាត ទើបនាងសន្សំលុយ រហូតបានទៅសម្រេចចិត្តទៅកែសម្ផស្ស ដោយនាងចំណាយអស់១.៥ លានបាត ដោយកែលើមុខទាំងស្រុង កែដើមទ្រូង ព្យាបាលសាច់មុខ។ ជាពិសេស ក្រៅពីនេះ នាងក៏បានចំណាយពេល ហាត់ប្រាណ ដើម្បីឲ្យទម្ងន់របស់នាងស្រកផងដែរ។

រយៈពេល៧ខែ បានកន្លងផុតទៅ ទីផុតសម្រស់របស់នាង​ក្រោយកែសម្ផស្ស និងរូបរាង ដែលនាងខំហាត់ប្រាណ (ពី៧០គីឡូ មក៤៩គីឡូ) ក៏បានទទួលលទ្ធផលគួរជាទីបេតី ដែលសឹងតែ អាចនិយាយបានថា ជាមនុស្ស២ផ្សេងគ្នា យ៉ាងដូច្នោះដែរ ពិតជាស្រស់ស្អាត និងវ័យក្មេងខ្លាំងណាស់៕

តោះទៅមើលសម្រស់របស់នាង ក្រោយកែសម្ផស្សទាំងអស់គ្នា៖ CR: khmerload