ភ្នំពេញ ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយក្រោយដំណឹង បាត់លុយត្រូវចោរគាស់អស់លុយនិង វត្ថុមានតំលៃមួយចំនួនទៀតនោះយ៉ាងណាមិញ ក្រោយពីដំណឹងដ៏សែនភ្ញាក់ផ្អើលមាននូវមហាចោរបំបាំងកាយលួចគាស់ផ្ទះសិល្បករជើងចាស់ផ្នែកអាយ៉ៃ លោក ព្រហ្ម ម៉ាញ លួចទ្រព្យសម្បត្តិសរុបលុយសុទ្ធ៥ម៉ឺន ដុល្លារ
និងសម្ភារៈមួយចំនួនទៀត លោក ព្រហ្ម ម៉ាញ ក៏ស្រាប់តែបានបង្ហាញនូវភាពអស់សង្ឃឹមចំពោះអាជ្ញាធរខណ្ឌទួលគោក សង្កាត់បឹងកក់២ ខណៈដែលការបាត់បង់លើកនេះមិនមែនជាលើកទី១ឡើយ ពោលកាលពី៦ឆ្នាំមុនលោកក៏ធ្លាប់ត្រូវចោរលួចខ្សែកមានតម្លៃជាង១ពាន់ដុល្លារ ផងដែរ តែក្រោយពីប្តឹងដល់សមត្ថកិច្ច ពុំមានការឆ្លើយតប និងចាប់ចោរបានទេ រហូតពេលនេះបាត់បង់ជាថ្មី សរុបជាប្រាក់ជាង៥ម៉ឺនដុល្លារ។ជាមួយគ្នានេះលោកក៏បានបង្ហើប
ប្រាប់ថាតំបន់ដែលលោករស់នៅនេះមិនមែនតែផ្ទះលោកទេដែលធ្លាប់បាត់បង់នោះ អ្នកជិតខាងលោកធ្លាប់ចោរបំបាំងកាយលួចម៉ូតូ២គ្រឿង និងមានទាំងចោរចូលដឹកអីវ៉ាន់ ផងតែអាជ្ញាធរដូចជាមើលមិនឃើញ និងអនុវត្តឲ្យត្រឹមត្រូវឲ្យរាស្រ្តបានសុខឡើយ។
ជាមួយគ្នានេះលោកក៏បានអន់ចិត្តចំពោះសមត្ថកិច្ចដែលលើកឡើងថា មានតែផ្ទះលោកទេដែលបាត់អីវ៉ាន់នោះ។ យ៉ាណាមិញ លោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរ ក៏បានចុះទៅដល់គេហដ្ឋាន ដើម្បីសួរសុខទុក្ខ និងនាំយកនូវអំណោយ មូលនិធិសិល្បករចាស់ជរា ដើម្បីឧបត្ថម្ភផងដែរ។ក្នុងនាទីនៃដំណើរសួរសុខទុក្ខនេះប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ(ប្រភព តារាញ៉ូ)