​ព្រះ​វិហារ​៖​ ជនសង្ស័យ​ចំនួន​៥​នាក់​ ពាក់ព័ន្ធ​ករណី​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ឬ​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ​ និង​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​ ឃាត់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ ១៥​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៩​។​

​លោក​ឧត្តមសេនីយ៍ត្រី​ មាឃ​ សំ​អូន​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ប្រឆាំង​បទល្មើស​ បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​អោយ​អនុវត្ត​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ​ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ ត្រូវ​បង្ក្រាប​ករណី​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ដូច​ភ្លៀងរលឹម​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ អាត​ លី​ហ័ន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ មិន​ពិតប្រាកដ​,​
​ទី​២-​ឈ្មោះ​វង្ស​ វិ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សំរោង​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ​,​

​ទី​៣-​ឈ្មោះ​ ឈឺ​ម​ ខ្មៅ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ កសិករ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​អណ្តូង​ពោធិ៍​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​/​ខេត្តព្រះវិហារ​ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ ភារកិច្ច​ សង្កាត់​ប៉ា​លហាល​ ក្រុង​/​ខេត្តព្រះវិហារ​,​

​ទី​៤-​ឈ្មោះ​ ហេង​ លី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​ជាង​សិប្បកម្ម​ឈើ​ ទីលំនៅ​ប​ច្ចប្ប​ន្ន​ ភូមិ​ឡឥដ្ឋ​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​/​ខេត្តព្រះវិហារ​ ឃាត់ខ្លួន​នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្មី​,​

​និង​ទី​៥-​ឈ្មោះ​ ខា​ សូត្រ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិ​ប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពោធិ៍​ ឃុំ​ពោធិ៍​ ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ភារកិច្ច​ សង្កាត់​ប៉ា​លហាល​ ក្រុង​/​ខេត្តព្រះវិហារ​។​

​ដកហូត​សម្ភារៈ​វត្ថុ​តាង​រួម​មានៈ​ ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ថ្លា​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ ចំនួន​១១​កញ្ចប់​ ទម្ងន់​១០.៣៩​ ក្រាម​,​ រថយន្ត​ម៉ាក​Camery​ ពណ៌​ស​ ចំនួន​១​គ្រឿង​ ស្លាក​លេខ​ ខេមរភូមិន្ទ​ ២.​ ២៩០៨,​ ម៉ូតូ​ ចំនួន​ ៣​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ចំនួន​៩​គ្រឿង​។​

​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​បំភ្លឺ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​ អយ្យការ​អម​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​ច្បាប់​ ៕​ប្រភព: cambodiapolice