ភ្នំពេញ ​៖ ​កញ្ញា ដួង ម៉ា​និ​ច បើតាម​ការ​សង្កេតឃើញ​កាន់តែ​សិច​ស៊ី កាន់តែ​ឡើង​កូដ​ខ្លាំង​ ទាំង​អាជីព​សិល្បៈ ​និង​ភាព​ហ៊ឺហា។ ​ម្យ៉ាងទៀត​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ នាង​ក៏​ចាប់ផ្តើម​សម្ញែង​ភាព​ហ៊ឺហា​ជាមួយ​ការចំណាយ​លុយ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​របស់​ថ្លៃៗ​ដូចជា ​៖ ​ទូរស័ព្ទ​ទំនើប ឡាន​ស៊េរី​ថ្មី និង​ផ្ទះ​ជា​បន្តបន្ទាប់​។ កត្តា​នេះហើយ​ទើបបាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​សង្ស័យ​លើ​តារា​ស្រី​រូបនេះ​។​

ការសង្ស័យ​នេះ​បានកើត​ឡើង​អំឡុង​ពេលដែល​កញ្ញា ដួង ម៉ា​និ​ច បាន​ចាប់ផ្តើម​មាន​ភាព​ហ៊ឺហា​ត្រឹមតែ​រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ​ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ជាង​នេះ​គឺ​ប្រើ​ពេល​មិនបាន​១​ឆ្នាំ​ផង ដួង ម៉ា​និ​ច អាច​សម្រេច​ក្តី​ប្រា​ថ្នាក់​របស់ខ្លួន​រហូត​ដល់​ទៅ​ពីរ​គឺ​ទី​១-​ទិញ​ផ្ទះ​ថ្មី​តម្លៃ​រាប់ម៉ឺន​ដុល្លារ​(​គិត​មកទល់ពេលនេះ​៣​ឬ​៤​កន្លែង​) ​និង​បំណង​ទី​២​នាង​បាន​ប្តូ​រកាលី​ប ម​ក​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ថែមទៀត។

ជាក់ស្តែង​ថ្មីៗ​នេះ​កញ្ញា ដួង ម៉ា​និ​ច ក៏បាន​ទម្លាយ​សារ​មួយ​ឃ្លា​ភ្ជាប់​ជាមួយ​ការ​ចំណាយ​លុយ​សម្រាប់​ទិញ​ផ្ទះ​ថ្មី​មួយ​កន្លែង​ទៀត​ក្តៅៗ​មក​ថា​ ជួបគ្នា​ឆាប់ៗ​ណា មើលទៅ​ម៉ែ​គាត់​សប្បាយចិត្ត​ណាស់​បាន​មួយ​ទៀតហើយ ពេលខ្លះ​ក៏​មិន​ចាំបាច់​ឈរ​នៅ​ចំណុច​ដែល​ល្អ​បំផុត​ត្រឹមតែ​ចេះ​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ក្តី​សុខ​ក្នុង​ចំណុច​ដែល​ឈរ​ក៏​គ្រប់គ្រាន់​….​។​

តាមរយៈ​ភាព​ហ៊ឺហា​​មានបាន​របស់​តារា​សម្តែង​កញ្ញា ដួង ម៉ា​និ​ច នាពេលនេះ​បានក្លាយ​ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល ​និង​មានការ​លើក​ជា​សំនួរ​ពី​មហាជន​ថា​តើ ដួង ម៉ា​និ​ច បាន​ប្រភព​ចំណូល​នេះ​មកពីណា ?​បើទោះបីជា​សិល្បៈ​របស់​នាង​ហាក់​មានការ​មមាញឹក​ខ្លាំង​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ពិតមែនតែ​ក៏​ប្រហែលជា​មិនអាច​រកលុយ​បាន​លឿន​យ៉ាង​នេះដែរ។

ទន្ទឹមគ្នា​នៃ​ចម្ងល់​ខាងលើនេះ​ក៏មាន​ប្រភព​មួយចំនួន​បាន​បង្ហើប​ថា ដួង ម៉ា​និ​ច គឺ​តារា​ស្រី​ដែលមាន​យីអ៊ុន​ខ្ពស់​ព្រោះ​សិល្បៈ​របស់​នាង​ក៏​រីកចម្រើន ​និង​ស្នេហា​ក៏​អាចមាន​ភាពជោគជ័យ ​ខ​ណៈ​បច្ចុប្បន្ន​មាន​លោក​មន្ត្រី​ធំ​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​។ ​ដូច្នេះ​រាល់​ការរស់នៅ​របស់​កញ្ញា ដួង ម៉ា​និ​ច ទោះបីជា​សិល្បៈ​មិន​ដំណើរការ​នាង​ក៏​អាច​រស់នៅ​យ៉ាង​ស្រួល​ផងដែរ៕