ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីសស្រាអែលផ្ទុះឡើងជាថ្មីទៀតនៅថ្ងៃនេះ បន្ទាប់ពីការកើតមានអំពើហិង្សាកាលពីម្សិលមិញ បណ្តាលឲ្យស្លាប់មនុស្សចំនួន​៥៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។​

នៅថ្ងៃអង្គារនេះគឺថ្ងៃខួប៧០ឆ្នាំនៃព្រឹតិ្តការណ៍ដែលប៉ាឡេស្ទីនហៅថា ណាក់ប៉ា មានន័យថា ជាថ្ងៃគ្រោះមហន្តរាយ ដែលបង្កើតអ៊ីស្រាអែលនៅឆ្នាំ១៩៤៨ បណ្តាលឲ្យមានជនភៀសខ្លួនរាប់ម៉ឺននាក់​។​

ភាពតានតឹងបានផ្ទុះហិង្សាប្រដាប់អាវុធកាលពីថ្ងៃចន្ទម្សិលមិញ បណ្តាលឲ្យមានអ្នកស្លាប់ និង អ្នករងរបួសជាច្រើន​ ហើយហិង្សានឹងនៅបន្តទៀត។​

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងថា យោធារបស់លោក ធ្វើសកម្មភាពដើម្បីការពារខ្លួនតែប៉ុណ្ណោះ ព្រោះក្រុមប្រឆាំងជ្រុលនិយមអ៊ីស្លាមនៅហ្គាហ្សា មានបំណងរំលាយអ៊ីស្រាអែល។​ ប៉ុន្តែមេដឹកនាំប៉ាឡេស្ទីនហៅថា សកម្មភាពនេះ ជាការសម្លាប់រង្គៀលយ៉ាងឃោរឃៅ។​