ព្រះសង្ឃ​ល្បីឈ្មោះ​មួយអង្គ​ដែល​គង់នៅ​វត្ត​នាគ​វ័​ន្ត​ព្រះនាម ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ​តែម្តង នៅពេល​ឃើញ​បានឃើញ​សង្ឃ​អង្គ​នេះ បិណ្ឌបាត​ដ៏​មិន​សមរម្យ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន

នោះ​ក្នុងនោះ​បិណ្ឌបាទ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក Lexus LX 570 ឆ្នាំ 2019 ប្រភេទ Black Edition ដែលមាន​តំលៃនៅលើទីផ្សារ​កម្ពុជា ប្រមាណ​ជាង ២៣ ម៉ឺន​ដុល្លារ ពី​ញាតិ​ញោម​ពុទ្ធបរិស័ទ ជាមួយ​សង្ឃ​ដិ​ការ​ដ៏​ហួសចិត្ត​ថា ខ្ចិ​ល​បិណ្ឌបាត កសាង​អី​ទៀត​ណាស់ ព្រោះតែ​ខ្លាចចិត្ត​ញាតិ​ញោម ។​

​នេះ​បើ​យោ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមាន​ឈ្មោះថា «​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត​» បាន​បង្ហោះ​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖ «414142​ខ្ចិ​ល​បិណ្ឌបាត​ញាតិ​ញោម​កសាង​អី​ទេ ខ្លាចចិត្ត​ញាតិ​ញោម​ណាស់ ឥឡូវនេះ​សុំ​បិណ្ឌ​៥៧០(២០១៩)​តែម្តងទៅ​មាន​ញាតិ​ញោម​ណា​មាន​សទ្ធា​? បើ​មាន​ញាតិ​ញោម​ចង់​ជួយ​» ។​

​ទោះយ៉ាងណា ក្រោយ​រឿងនេះ​បាន​ផ្ទុះឡើង ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​រិះគន់​យ៉ាងខ្លាំង​នោះ មកទល់ពេលនេះ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា គណនី​ហ្វេ​ស​ប៊ុ​ក​សង្ឃ​អង្គ​នេះ​មួយ​នេះ​ត្រូវបាន​អ្នក​ស្អប់​ច្រណែនឈ្នានីស Hack ឬ ក៏​យ៉ាងណា​នោះទេ ។ ប្រភព៖​ksn.news

​តើ​ប្រិយមិត្ត​យល់​យ៉ាងណាដែរ ?​