​ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៨​ចាប់ពី​ម៉ោង​០៧​និង​០០​នាទី​ ដល់​ម៉ោង​២២​និង​០០​នាទី​ កម្លាំង​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ​ និង​រថយន្ត​ បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ នៅ​រង្វង់​មូល​ជុំវិញ​វិមាន​ឯករាជ្យ​ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ជា​លទ្ធផល​ បាន​ឃាត់​យានយន្ត​សរុប​ចំនួន​០៧​ គ្រឿង​រួម​មាន​ទី​១-​ម៉ូតូ​ចំនួន​០៥​ គ្រឿង​,​ទី​២-​ រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​ ០២​ គ្រឿង​។​

​បច្ចុប្បន្ន​បាន​ញ្ជូ​ន​ទៅ​ការិយាល័យ​ចរាចរណ៍​ ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើកា​អប់រំ​ណែនាំ​បន្ត​តាម​នីតិវិធី​ ៕