កុងហ្គោ៖កាកបាទកាកបាទក្រហមនិងចន្ទក្រហមអន្តរជាតិ (IFRC)បានព្រមានពីការកើនឡើងនៃវីរុស អ៊ីបូឡា នៅសាធារណរដ្ឋកុងហ្គោ។

កាលពីថ្ងៃទី១៦ខែឧសភា IFRC បានប្រកាស ព្រមានពីការកើនឡើងនៃវីរុស អ៊ីបូឡា នៅសាធារណៈរដ្ឋកុងហ្គោ ដោយអំពាវនាវដល់សហគមន៍អន្តរជាតិផ្តល់ជំនួយ ជួយដល់ប្រទេសនេះទប់ទល់និងជំងឺ អេបូឡា ។

បើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រអគ្គនាយកទទួលបន្ទុកសុខាភិបាល របស់កាកបាទក្រហម និង ចន្ទក្រហម អន្តរជាតិ លោក Emanuel Capobianco បានបញ្ជាក់ថា បើទោះបីទប់ស្កាត់ការរាលដាលវីរុសនេះ ប៉ុន្តែ ចំនួន អ្នកឆ្លងនៅតែកើនឡើង ខ្ពស់ដដែលក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ តាមតួលេខរបស់ក្រសួងសុខាភិបាលសាធារណរដ្ឋកុងហ្គោ មានមនុស្សកើនឡើង ដល់ទៅ២០ភាគរយ ស្មើនឹង ១៦៧១នាក់ ឆ្លងវីរុស អ៊ីបូឡា ។

លោក Emanuel Capobianco បានបញ្ជាក់ថាសកម្មភាព ប្រឆាំងការរាលដាល ជំងឺ អ៊ីបូឡា នៅ សាធារណៈកុងហ្គោ ហើយខ្វះនៅធុនធាន គ្រូពេទ្យដើម្បី ព្យាបាលអ្នកជំងឺ។មួយវិញទៀត កាលពីដើមខែឧសភាកន្លងមក កម្លាំងសន្តិសុខបានបង្ខំឲ្យ ពលរដ្ឋជាង ១២ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅសាធារណៈរដ្ឋកុងហ្គោមាន មនុស្ស ១៦៣២ នាក់បានឆ្លងវីរុសនេះ និង មានអ្នកស្លាប់ ១១៣៦ នាក់។ ចំណែកកាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ វីរុសអ៊ីបូឡា បានសម្លាប់មនុស្សដល់ទៅ ១១,៣០០ នាក់នៅតំបន់អាហ្វ្រិកខាងលិច ៕ ប្រភព៖ cpc-news