ក្រចេះ​ ៖​ ប្រជាពលរដ្ឋ​ជាង​៧៥​នាក់​ក្នុង​មាន​ស្រី​៣៩​ កុមា​៥៥​នាក់​ មាន​អាកា​រៈ​ពុល​ ក្អួត​ ច​ង្កោ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បា​នប​ញ្ជូ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​៤០​និង​មណ្ឌល​សុខភាព​៣៥​នាក់​។​ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​១១​កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិ​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៨​ មាន​ករណី​ពុល​ ក្អួត​ ចង្អោ​ នៅ​ចំនុច​ត្រពាំង​ត្រាំ​ង​ ភូមិ​កសាង​ ឃុំ​ចង្ក្រង់​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​កើតហេតុ​មាន​ក្រុមហ៊ុន​របស់​កូរ៉េ​ទទួល​ទិញ​ដំឡូង​មី​បាន​ទៅ​ផ្សព្វផ្សាយ​នៅ​ទីតាំង​ខាងលើ​ និង​ទិញ​នំប៉័ង​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​។​ រហូត​ដល់​ពេល​ល្ងាច​ស្រាប់តែ​មាន​អាកា​រៈ​ពុល​ ក្អួត​ ច​ង្កោ​តែ​ម្តង​។​

ប្រភព​ដដែល​បន្ត​ថា​ តាម​ការ​សាកសួរ​គឺ​បណ្តាល​មក​ពី​ហូប​នំប៉័ង​ទាំង​។​ បច្ចុប្បន្ន​អ្នក​នៅ​មណ្ឌល​សុខភាព​បាន​ធូរស្រាល​ ទៅ​ផ្ទះ​វិញ​ខ្លះ​ហើយ​។​

​ពាក់ព័ន្ធ​ករណី​ពុល​ខាងលើ​ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ វ៉ា​ ថន​ អភិបាលខេត្ត​ក្រចេះ​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៨​។​

​សូម​រម្លឹក​ថាៈ​ ហេតុការណ៍​ពុល​នំអន្សម​អាំង​ នៅ​ស្រុក​ឆ្លូង​ ខេត្តក្រចេះ​នេះ​ បាន​កើតឡើង​ ខណៈ​ដែល​មាន​ហេតុការណ៍​ពុល​ទឹក​ព្រែក​ និង​ស្រា​ ដែល​បាន​កើតឡើង​នៅ​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ កាលពី​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៨​ បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​កើន​រហូត​ដល់​ ១៤​នាក់​ និង​ជាង​ ២០០​ នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៨​។​ មូលហេតុ​ករណី​នេះ​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ជាបឋម​ថា​ មក​ពី​ស្រា​មាន​ជាតិ​មេតា​ណុ​ល​ច្រើន​។​ រីឯ​ការ​ពិសោធន៍​ទឹក​ព្រែក​ ដែល​អ្នក​ភូមិ​ អះអាង​ដំបូង​ថា​ សង្ស័យ​ពុល​នោះ​ ក្រសួងសុខាភិបាល​កំពុង​ពិសោធន៍​ ហើយ​លទ្ធផល​ ត្រូវ​បាន​លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណ​ឌី​ន​ បញ្ជាក់​ថា​ នឹង​ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៨​។​

​ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងសុខាភិបាល​ ក៏​បាន​ចាត់វិធានការ​ និង​ការ​ការពារ​សុខភាព​ដល់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​តំបន់​ ដែល​មាន​ហេតុការណ៍​ពុល​ នៅ​ក្នុង​ខេត្តក្រចេះ​ នៅ​ភូមិ​ស្រែ​ន​ន​ និង​ភូមិ​អាល​ច​ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្រ​បុរី​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ ដើម្បី​ចៀសវាង​ការ​ពុល​៖
១-​ហាម​ដាច់ខាត​ និង​បញ្ឈប់​ការ​ពិសា​ស្រាស​ ដែល​បិត​ និង​លក់​ស្រាស​ នៅ​ក្នុង​មូលដ្ឋាន​ ដែល​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​
២-​ហាម​ដាច់ខាត​ កុំ​ប្រើប្រាស់​ទឹក​ព្រែក​តេ​ និង​ទឹកអូរ​គគី​ (​ ជា​បណ្តោះអាសន្ន​ )​ ក្នុង​តំបន់​ដែល​កើតហេតុ​ពុល​ និង​ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត​ផ្គត់ផ្គង់​ដោយ​អាជ្ញាធរ​ ដែល​ដឹក​ជូន​ដល់​អ្នក​ភូមិ​ ព្រមទាំង​បរិភោគ​ទឹក​ស្អាត​ និង​ដាំ​ពុះ​បាន​ល្អ​ត្រឹមត្រូវ​
៣-​ប្រជាពលរដ្ឋ​ ក្នុងភូមិ​ដែល​កើតហេតុ​ និង​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់​ ត្រូវ​អនុវត្តន៍​អនាម័យ​ល្អ​ ជា​ពិសេស​ចូលរួម​អនុវត្ត​អនាម័យ​ចំណីអាហារ​ស្អាត​ រស់នៅ​ និង​ហូប​ស្អាត​ ៕​