នៅក្នុងថ្ងៃអាពាពិពាហ៍របស់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា គេសង្កេតឃើញមានការចូលរួមពីភ្ញៀវកិត្តិយសគ្រប់ស្រទាប់ទាំងក្នុងនិងក្រៅសិល្បៈ ជាពិសេសនោះគេបានឃើញមានវត្តមានថ្នាក់ដឹកនាំប្រទេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកត្តិបណ្ឌិត ប៊ុន រ៉ារី ទៅចូលរួមផងដែរ ។
បើក្រឡេកទៅមើលអ្នកនៅក្នុងពិភពសិល្បៈដែលរួមអាជីពជាមួយ កញ្ញា បានចូលរួមជាច្រើនផងដែរ ។ ដោយឡែកនៅក្នុងថ្ងៃពិសេសនេៈស្រាប់តែ មាស សុខសោភា បានសរសេរសារយ៉ាងក្តុកក្តួលបង្ហោៈនៅលើគណនីរបស់នាងថា
«ក្នុងនាមជាមិត្ររួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយដែលមិនបានចូលរួមក្នុងថ្ងៃពិសេសមួយនេះ ហើយវាលើសពីសោកស្តាយប្រសិនបើនាងខ្ញុំយកអារម្មណ៍ក្នុងនាមជាបងស្រីម្នាក់ដែលមិនបាននិយាយពាក្យជូនពរដោយផ្ទាល់ដល់ប្អូនស្រីក្នុងថ្ងៃមង្គលដែលមានតែម្តងក្នុងជីវិត។បើសិនជាមានវេទមន្ត នាងខ្ញុំនិងធ្វើវាភ្លាមដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍នេះ
❤️កញ្ញា គឺមិនត្រឹមតែជាមិត្ររួមការងារម្នាក់នោះទេ ថែមទាំងជាប្អូនស្រីដ៍ល្អម្នាក់របស់ខ្ញុំ។❤️
🤗យើងបានចែករំលែកអាថ៌កំបាំងជាច្រើន និងឆ្លងកាត់នូវអនុស្សាវរីយ៍សប្បាយរីករាយរួមគ្នារាប់មិនអស់។
👏អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះអំពីមេរៀនជីវិតជាអ្នកចម្រៀងនាពេលរាត្រី កំឡុងពេលដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះឱ្យយល់និងស្គាល់អំពីអ្វីទៅដែលជាភាពសប្បាយរីករាយ lol🥰🎊,
និងការកំសាន្តជាមួយក្រុមការងារ។ អនុស្សាវរីយ៍ដ៏ជូចត់មិនអាចបំភ្លេចបាននោះគឺពេលវេលាដែលកញ្ញា💪 ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំទាំងកណ្តាលយប់នៅលើស្ពានជ្រោយចង្វារនៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា។👍😍
🥳សម្លាញ់ម្នាក់នេះ បងស្រីម្នាក់នេះ ពិតជារំភើប ត្រេកអរជាខ្លាំងដែលសម្លាញ់ក៏ដូចជាប្អូនស្រីបានរកឃើញ ដៃគូជីវិត។
👏សូមអបអរសាទរនិងជូនពរពីចង្ងាយដល់ប្អូនស្រីកញ្ញានិងស្វាមីក្នុងថ្ងៃជ័យមង្គលទទួលបាននៅសុខ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត !!!»#weddingday #sisters 😘😘😘🙏🙏🙏