កាលពីពេលថ្មីៗនេះ ក្រោយពីតារាចម្រៀងពូកែខាងរ៉េប លោក G-Davith បានចាប់ដៃគូជាមួយ ពូ ឃ្លាំង ដែលជារៀមច្បង និងជាតារាជេីងចាស់ក្នុងវិស័យសិល្បៈចម្រៀងរ៉េបរួចមក បានធ្វើឲ្យលោក អាចារ្យ ធំ មានការយល់ច្រឡំ និងបានចេញជាវីដេអូច្រៀងរ៉េបតបទៅវិញ ដោយបានបាញ់ចំៗដល់លោក G-Davith និង ពូ ឃ្លាំង តែម្តង។
ក្រោយមក ចំពោះរឿងរ៉ាវទាំងនេះ ក៏ត្រូវបាន នេន ទុំ ដែលគឺជាតារាចម្រៀងរ៉េបមួយរូបដ៏មានឈ្មោះល្បីដែរនោះ បានចេញមុខនិយាយឆ្លេីយតបទៅកាន់អាចារ្យ ធំវិញទាំងអារម្មណ៍ខឹងក្រោធជាខ្លាំង ខណៈដែល អាចារ្យ ធំ បានប្រេីប្រាស់ពាក្យសម្ដីមិនគម្បីមកលេីរៀមច្បង និងជាអ្នកមានគុណរបស់លោកបែបនេះ។
ក្នុងនោះដែរ លោក អាចារ្យ ធំ ក៏មិនបានបង្អង់យូរនោះដែរ ចំពោះការលេីកឡេីងរបស់ នេន ទុំ ក៏បានឆ្លេីយតបទៅវិញនូវពាក្យពេចន៍មួយចំនួន ក្រោយមកទៀត នេន ទុំ ក៏បានបន្តការឆ្លេីយតបជាបន្តទៀត ដែលធ្វេីឲ្យរឿងរ៉ាវមួយនេះ កាន់តែមានភាពវែងឆ្ងាយ និងមានការជាប់ពាក់ព័ន្ធកាន់តែច្រើនផងដែរ។
ដោយឡែក ដោយមេីលឃេីញពីបញ្ហានេះ កាន់តែមានការផ្ទុះឡេីងនោះ ពូ ឃ្លាំង លោកក៏បានចេញជាវីដេអូឆ្លេីយតបទៅកាន់ អាចារ្យ ធំ វិញ ដោយមានការលេីកឡេីងនូវពាក្យពេចន៍ជាច្រើនដេីម្បីកុំឲ្យបន្តមានការយល់ច្រឡំជាបន្តទៀត។ ក្នុងនោះដែរ ពូ ឃ្លាំង ក៏បានទទួលយកកំហុសរបស់ខ្លួនផងដែរ ខណៈពេលដែលគេកំពុងមានជម្លោះនឹងគ្នានោះ លោកបែរជាចាប់ដៃគូជាមួយអ្នកនោះទៅវិញ។
ពូ ឃ្លាំង បានបន្តទៀតថា ចំពោះអត្ថន័យក្នុងបទចម្រៀងនេះ គឺលោកមិនមានន័យថាអោយ និងឌឺដងដាក់នរណាម្នាក់នោះទេ ដែលនេះគ្រាន់ជាការច្រៀងលេងកម្សាន្តតែប៉ុណ្ណោះ ហេីយមួយវិញទៀតនោះ ពូ ឃ្លាំង ក៏នឹងមានបំណងចាប់ដៃគូជាមួយតារារ៉េបដទៃទៀត ដេីម្បីបង្កេីតនូវបទចម្រៀងថ្មីៗជាបន្តផងដែរ។