បុរសវ័យចំណាស់ជាអ្នកមានម្នាក់ ដែលអះអាងថាជាទាហាន បានឈ្លោះប្រកែកគ្នាជាមួយប៉ូលីសយ៉ាងសាហាវ ទាក់ទងរឿងការធ្វើចរាចរណ៍ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខវត្តទឹកថ្លា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ «Lux S Pheng» បានបង្ហោះវីដេអូ អមជាមួយសំណេរសរសេររៀបរាប់ដ៏ហួសចិត្តយ៉ាងដូច្នេះថា៖ «#អសីលធ៌ម ខាងនគរបាលចរាចរសំរួលចរាចរឃាត់ទឹសខាងគាត់អោយឈប់សិន ដើម្បីអោយទឹសម្ខាងទៀតទៅតាមអទិភាព តែគាត់មិនឈប់រួចហើយក៍… ចេញសុទ្ធតែ… ជីវិតម្នាក់មួយ…
ចង់សាកមួយទាហាន… ក្បាលហែង… ហែងមានលុយ… ម្រ៉ាយ… ខ្ញុំ៖ ឆុយ… អត់យល់… ទប់ចិត្ត… ខ្ជិលនិយាយច្រើន… Share មួយចុះអោយឆាប់បានដល់មេគាត់ វីដេអូមិនកាត់មិនត ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០:៥០ព្រឹក។» ៕