ភ្នំពេញ៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និង ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ឋានៈស្មើទេសរដ្ឋមន្រ្តី ប្រកាសគាំទ្រអាចារ្យធំ ដោយសារអាចារ្យធំមានគំនិតថែរក្សាវប្បធម៌ជាតិខ្មែរ ។
លោកពេជ្រ ស្រស់ សរសេរតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ថា”ខ្ញុំគាំទ្រអាចារ្យធំ ពីព្រោះខ្ញុំស្គាល់ចរិតអាចារ្យធំច្បាស់ ហើយខ្ញុំគាំទ្រអាចារ្យធំគឺជាសិទ្ធិរបស់ខ្ញុំ ហើយខ្ញុំធ្លាប់ផ្តល់ថវិកា៥០០ដុល្លារ ដល់អាចារ្យធំគឺក្នុងន័យខ្ចីពីខ្ញុំ ក៏ប៉ុន្តែខ្ញុំបាទមិនទទួលការសងត្រឡប់វិញទេ ដោយសារតែអាចារ្យធំគឺជាយុវជនមានគំនិតថែរក្សាវប្បធម៌ជាតិខ្មែររបស់យើង”។
ទេសរដ្ឋមន្រ្តី ពេជ្រ ស្រស់ និង ជាប្រធានគណបក្សពុំបានទទួលកៅអីក្នុងរដ្ឋសភា អះអាងទៀតថា “ខ្ញុំគាំទ្រអាចារ្យធំមិនមែនត្រង់គាត់ជេរគេទេគឺខ្ញុំគាំទ្រត្រង់គាត់ហ៊ានស្រែកការពារនូវវប្បធម៌ជាតិខ្មែរជាងអ្នកខ្លះមិនបានធ្វើអ្វីសោះសម្រាប់វប្បធម៌ខ្មែរ”៕