កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ខណៈពេលដែលបានចុះល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ស្ថិតនៅចំណុច ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពទទួលបានពីសារព័ត៌មាន TVFB បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលេីនេះមានឈ្មោះថា ហ៊ុយ ចាន់សារ៉ាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំពោះវត្ថុតាងក្នុងដែលសមត្ថកិច្ចធ្វើការដកហូតបានមានដូចជា៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ០៥ កញ្ចប់ថង់តូច និង ម៉ូតូកង់បីចំនួន០១គ្រឿង ។ ក្នុងនោះដែរ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង និងចាត់តាមនីតិវិធី៕