កំពង់ធំ ៖ ចាប់រំសេវជាតិផ្ទុះ របស់ក្រុមហ៊ុនឡុង ចំនួន២ករណីហើយ នៅខេត្តកំពង់ធំនេះ នៅមិនចាត់តាមផ្លូវច្បាប់ ដោយអំណាចឥទ្ធិពល ឧត្តមសេនីយ៍ឯក ឈួន យូរ។
លោកឧត្តមសេនីយ៍ឯក ជួន យូរ ពាក់ផ្កាយ៣ ខាងយោធា ពិតជាមានអំណាចឥទ្ធិពលខ្លាំងពូកែមែន នាំយកជនជាតិចិន ជាច្រើនក្រុម និងរំសេវជាតិផ្ទុះ រាប់សិបតោន មកបំផ្ទុះយករ៉ែមាសនៅតំបន់ភ្នំជី ឃុំសុចិត្រ ស្រុកសណ្ដាន់ខេត្តកំពង់ធំ ចង់រលាយអស់ហើយ នៅអត់មានទោសពៃអ្វីទៀត ។
ជាក់ស្ដែង ដូចជានៅចំណុចដាហាស្នងអន ចំណុច ប៍តាពេជ្រ ប៍រាត្រី កំណប់នាងពៅ ដោយល្មើសច្បាប់ ទើបបាន ក្រសួងរ៉ែនិងថាមពល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ជនជាតិចិនបាន ១០នាក់ និងវត្ថុតាងជាច្រើន រួមទាំងរំសេវជាតិផ្ទុះរាប់សិបតោនទៀត កាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៩ នេះគឺអត់ទាន់បានកាត់ទោស ទៅលើជនណាម្នាក់ទេ ថែមទៀងដោះលែងទៀតផង ដោយអំណាចឥទ្ធិពលយ៉ាងដូច្នេះ ទើបបង្កឲ្យ ឈ្មោះ ឈួន យូរ នេះ មានឱកាសយករំសេវជាតិផ្ទះ ជាង៣ តោន លាក់ទុកនៅចំណុចកំណប់នាងពៅ ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ខេត្តកំពង់ធំបន្ថែមទៀតទើបត្រូវបាន កម្លាំងនគរបាលគ្រប់គ្រងអាវុធជាតិផ្ទុះខេត្តកំពង់ធំ ចុះចាប់ រឹបអុស បានចំនួន 3350kg ក្នុងនោះមានប្រភេទ T A N ចំនួន 750 គីឡូក្រាម ប្រភេទ AMONi NiTRAT ចំនួន 2,600 គីឡូក្រាម នៅក្នុងព្រៃ ចំណុចកំណប៎នាងពៅ ឃុំសុខចិត្រស្រុកសណ្ដាន់ខេត្តកំពង់ធំ។
កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០១៩ វត្ថុតាំងទាំងនេះ ខាងនគរបាល គ្រប់គ្រងអាវុធជាតិផ្ទុះបានបញ្ជាក់ថា គឺសុទ្ធតែ មានសារធាតុផ្ទុះទាំងអស់ បើមានជនទុច្ចរិត មានគំនិតទុច្ចរិត យកទៅប្រើប្រាស់ បំផ្លាញទៅលើអ្វីក៏បានដែរ ស្ដាប់សេចក្តីបញ្ជាក់ របស់នគរបាលជំនាញ។(សម្លេង)
ច្បាស់ដល់ម្លឹងហើយ នៅតែខាងច្បាប់ មិនបានដាក់ទោស លោកឧត្តមសេនីយ៍ឯក ឈួន យូរ បានទៀតបែជាយករំសេវជាតិផ្ទុះទាំងនេះ ទៅរក្សាទុក នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំទៅវិញ។
ប្រសិនបើ ខាងក្រសួងការពារជាតិ មិនចាត់ការទៅលើ បុគ្គលដែល យកឯកសណ្ឋានយោធា មកបើកមុខរកស៊ីបំផ្លាញជាតិនេះចេញពីក្របខ័ណ្ឌ យោធាទេនោះពិតជាខូចឈ្មោះ ដល់យោធាដែលខំ ការពារជាតិមាតុភូមិជាក់ជាពុំខាន៕chnchannel