ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ស៊ុនហ្វុក បានស្វាគមន៍ ការវិនិយោគរបស់ឥណ្ឌាលើវិស័យ បច្ចេកវិទ្យាព័ត៌មានហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យាកម្រិតខ្ពស់ ផ្នែកកសិកម្ម។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Vietname News ។
យោងតាមសារព័ត៌មាន Vietname News ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងថានៅក្នុងជំនួបជាមួយ អនុប្រធានាធិបតី ឥណ្ឌាលោក Venkaiah Naidu និងជាប្រធាន សភាជាន់ខ្ពស់ឥណ្ឌា នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រី វៀតណាមលោក ង្វៀន ស៊ុនហ្វុក បានលើកឡើងនូវ ជំនឿជឿជាក់ របស់លោកថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែករក្សាស្ថិរភាពនយោបាយ និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពរក្សាការផ្លាស់ប្តូរ ប្រតិភូនិងកិច្ចប្រជុំការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងយន្តការសហប្រតិបត្តិការ ដែលមានស្រាប់។
មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងវិស័យការពារជាតិ និងសន្តិសុខ។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វុក បានស្នើឥណ្ឌាបន្តជួយវៀតណាម ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស បង្កើនកិច្ចសហប្រតិបត្តិការរវាង កងទ័ពទាំងពីរ និងចែករំលែក បទពិសោធន៍ ក្នុងការរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។
មេដឹកនាំទាំងពីរបាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅតែជាសសរស្តម្ភក្នុងទំនាក់ទំនង ទ្វេភាគី ហើយបានព្រមព្រៀងគ្នាដើម្បីលើក កម្ពស់ទំហំពាណិជ្ជកម្មទ្វេដងដល់ ១៥ពាន់លានដុល្លារ។
ភាគីទាំងពីរក៏បានពិចារណា បើកទ្វារផ្សារ ដោយក្នុងនោះ ឥណ្ឌានឹងបើកទ្វារទីផ្សារ សម្រាប់ផ្លែមៀន ផ្លែទំពាំងបាយជូ ផ្លែសាវម៉ាវ និងផ្លែទុរេន របស់វៀតណាម ហើយវៀតណាមនឹងបើកទីផ្សារ ទទួលទំនិញឥណ្ឌាមានដូចជា ផ្លែទទឹម ផ្លែទំពាំងបាយជូ និងស្រូវមីយេ៕ ប្រែសម្រួលៈ ណៃ តុលា dap-news