ភ្នំពេញ ៖ កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្រ្តីម្នាក់ហ៊ានលួចលុយចំនួន
១២០០០ដុល្លារសហរដ្ឋអាមេរិករបស់លោកស្រី ទ្រី ដាណា ខណៈដែលរស់នៅជាមួយគ្នាក្នុងហាងនោះ ត្រូវបានចា. ប់ប្រគល់ឲ្យកងកម្លាំងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ។
បើតាមប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានបញ្ជាក់ថា កម្លាំងជំនាញអា. វុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុសអាយុ៣៤ឆ្នាំ
ជនជាតិខ្មែរ មុខរបរអាជីវកររស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងជនរងគ្រោះលោកស្រីទ្រី ដាណា។ ចំណែកជនស. ង្ស័យឈ្មោះ សំរិត ផល ភេ. ទស្រីអាយុ៣៥ឆ្នាំ
ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជ.នរ. ងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្កាទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ប្រភពខាងលើបានបន្ថែមថា បន្ទាប់ពីទទួលជ.នស .ង្ស័យហើយ និងយកមកធ្វើការសាកសួរ ខណៈនៅនឹងមុខសមត្ថកិច្ចជ.នស. ង្ស័យខាងលើក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចលុយចំនួន ១២០០០ដុល្លារ របស់លោកស្រី ទ្រី ដាណា ពិតប្រាកដមែន។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ជនស. ង្ស័ យត្រូវបានសមត្ថកិច្ចបញ្ចូនទៅការិយាល័យប្រឆាំងប ទល្មើ. សព្រហ្មទណ្ឌ អាវុ. ធហត្ថរាជធានីភ្នំពេញរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕