ក្រុងឡុងដ៍៖ យើងដឹងហើយថាការសម្រេចកាមដោយខ្លួនឯងពុំមានក្តីបារម្ភរឿងឆ្លងជំងឺកា.មរោគនានាបាន ឬពុំអាចមានកូន។ វាក៏ជួយរំសាយនូវអាការស្រ្ដេស ជួយឲ្យមនុស្សយល់ដឹងពីចំណុចភ្ញោចឲ្យដល់ចំណុចកំពូលរបស់ខ្លួនឯងជាដើម។
ប៉ុន្តែការសម្រេចកា.មដោយខ្លួនឯងជាញឹកញាប់ឬហួសប្រមាណពេកក៏បង្កឲ្យមានផលអាក្រក់ដែរ។នេះគឺជាដំណឹងដ៏សោកសៅដែលគួរតែរាយការណ៍ជូនដល់សុភាពបុរសឲ្យបានដឹង។បើអ្នក ឬអ្នកដែលខ្លួនស្រឡាញ់តែងតែបំពេញចំណង់ដោយការប្រើម្រាមទាំង ៥ ញឹកញាប់ ការសិក្សានេះសូមបង្ហាញថា ពួកគេអាចប្រឈមនឹងឥទ្ធិពលអវិជ្ជមាននៅពេលណាមួយ។
បោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី ចិត្តវិទ្យាជីវសាស្រ្ដ ក្រុមអ្នកវិទ្យាសាស្រ្ដ វេជ្ជបណ្ឌិត ស្ទួត ប្រូឌី និង ទីលមេន ក្រូហ្គ័រ បានរកឃើញថា ការរួមភេ. ទជួយបង្កើនបរិមាណសារធាតុគីមីមួយចំនួនរហូតដល់ ៤០០ ភាគរយ ដូចជា អ័រម៉ូនអុកស៊ីតូស៊ីន និងប្រូឡាកទីន ជាងការសម្រេចកា. មដោយខ្លួនឯង។
ចុះវាមានបញ្ហាអ្វី? ចម្លើយគឺថា ពេលប្រើដៃជំនួសឧបករណ៍មែនទែន អ្នកនឹងកាត់បន្ថយអ័រម៉ូនអុកស៊ីតូស៊ីនក្នុងខ្លួនកាន់តែតិច ស្រដៀងនឹងបរិមាណអ័រម៉ូន ដូផាមីន ផងដែរ។
អុកស៊ីតូស៊ីន គឺជាអ័រម៉ូនសេចក្ដីស្រឡាញ់មានទំនាក់ទំនងនឹងចំណង់ផ្លូវភេ.ទ មានន័យថា ការសម្រេចកា.មដោយខ្លួនឯងគឺជាទង្វើបំពេញចំណង់ដែលមិនសូវស្រណុកស្រួល និងមិនស្របតាមធម្មជាតិ។
ផលអវិជ្ជមានច្រើនជាងនេះទៀតរួមមាន ការសម្រេចកា.មដោយខ្លួនឯងអាចបង្កឲ្យមានស្នាមរលាត់ ឬមានស្នាមជាំលើស្បែកលិ.ង្គ។ ប្រសិនបើមានការប្រើឧបករណ៍ ឬវត្ថុភេ.ទដទៃខ្លាំងដៃពេក វាក៏អាចបង្កឲ្យមានស្នាមរបួស និងមានជំងឺឆ្លងនានាផងដែរ។
ការចំណាយសម្រេចកា. មដោយខ្លួនឯងច្រើនពេកអាចបង្កើតជាទម្លាប់ងប់ងុល ដែលប៉ះពាល់ឥរិយាបថ នាំឲ្យមានជំងឺមមើមមាយចិត្តច្រើន។ អ្នកដែលងប់នឹងការសម្រេចកា. មដោយខ្លួនឯងញឹកញយ ក៏អាចជាអ្នកងប់នឹងវីដេអូសិ.ច ហើយពួកគេងាយនឹងភ្លេចពេលវេលាសំខាន់សម្រាប់បង្កើតសម្ព័ន្ធភាពសិ.ចជាក់ស្តែងជាមួយដៃគូ។
នៅមានទៀត! បើអ្នកបាញ់យន្ដហោះកាន់តែញឹក ខួរក្បាលរបស់អ្នកជោរជន់នូវអ័រម៉ូនដែលផ្ទុកនូវអារម្មណ៍ស្រណុកស្រួលកាន់តែច្រើន ដូច្នេះវាធ្វើឲ្យអ្នកញៀនដកខ្លួនមិនរួច។
ប៉ុន្ដែបើការសម្រេចកា. មដដែលៗម្ដងហើយម្ដងទៀត មិនបានបញ្ចេញសារធាតុគីមីច្រើននោះទេ បញ្ហាអាចលើសពីកត្ដាអ័រម៉ូនផ្ទុកអារម្មណ៍ត្រេកត្រអាល។
ក្នុងអត្ថបទអំពី «ស្ថានភាពសម្រេចកា. មដោយការប្រើដៃ» (ជាវិធីប្រើដៃដ៏តឹងណែនដែលអាចមានផលប៉ះពាល់ដល់ប្រដា. ប់ភេ. ទ)។ វេជ្ជបណ្ឌិត មីឆែល អេ ភេរេលមេន បានណែនាំដល់អ្នកអានឲ្យផ្លាស់ប្ដូរទម្លាប់នេះថា «យកល្អគួរសាកល្បងប្រើវិធីប្លែកៗដើម្បីបំពេញចំណង់ខ្លួនឯង។ ដូច្នេះអ្នកអាចបំពេញកាមតម្រេកបានយូរអង្វែង»។
មានវិធីល្អៗជាច្រើនក្នុងការប្រើដៃដោយសុវត្ថិភាព ដូចជា ការបញ្ចេញអ័រម៉ូន កាត់បន្ថយការឈឺចាប់ អេនដូរភីនស៍ ដែលទាក់ទងនឹងការបំបាត់ស្ដ្រេស និងជួយជំរុញប្រព័ន្ធផ្សាំងជំងឺ តែគួរកុំប្រព្រឹត្តញឹកញាប់ពេក និងប្ដូរស្ទីលប្លែកៗផង។
ដូច្នេះគួរតែទិញបំពង់ពិលអេប៉ុង ឬម៉ាស៊ីនស្រូបបឺត (Blowjob Machine) ឲ្យដៃគូជួយគ្នា សាកល្បងស្ថានភាពក្រោមតំណក់ទឹកផ្កាឈូក ឬប្ដូរដៃ។ ធ្វើអ្វីក៏ដោយតាមចិត្តឲ្យតែថ្មីៗជានិច្ច៕ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍