ពិតជា​ហួសចិត្ត គ្រា​ឃើញ​ក្រុម «​ជួប​បុក​» ។ មុននេះ គេ​បែងចែក​គន្លង​ផ្លូវ ហើយ​ព្រមទាំង​គូស​គំនូស​រូបភាព​ប្រាប់ នៅតែ​ទទឹងទិស ដល់​ជួប​គ្រោះថ្នាក់​ថា​មកពី​អ្នកធ្វើ​! ដល់​គេ​ដាក់​បង្គោល​ជ័រ​បន្ត​បុក​បែក​ទៀត ។​

​ឥឡូវ ប្រហែល​ជប៉ុន​គិតថា ដាក់​ស៊ីម៉ង់​ឲ្យ​វា​មាំ តែ​ពុំ​នឹកស្មាន​ដល់​ថា វា​ដួល​ទៀត (​ពុំ​ដឹងថា អ្នក​បុក​នោះ​យ៉ាងណាទេ​) ។​

​ចុងក្រោយ មានតែ​សុំ​យោបល់​ល្អៗ ដើម្បី​កាត់បន្ថយ​កុំ​ឲ្យ​បងប្អូន​ជប៉ុន​គាត់​ស្ត្រេ​ស រត់​ទៅ​…​ស្រុក​វិញ ។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Chenda Sereyvuth» បាន​បង្ហោះ​រូបភាព​ទាំងនេះ និង​សរសេរ​រៀបរាប់​ដ៏​ហួសចិត្ត​ថា​៖ «​លើក​នេះ​វីវ​ហើយ​សូម្បីតែ​ថ្ម​ក៏​បុក​ដែរ ក្រុមការងារ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន ហួសចិត្ត​នឹង​ទង្វើ​មិន​គោរព​ច្បាប់​ចរាចរណ៍ របស់​ប្រជាជន​មួយចំនួន​ដែល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ

ក្រោយ​ជិះ​បុក​រនាំង លោក​បានសរសេរថា មិន​នឹកស្មាន​ដល់​ថ្នាក់​នេះ​ទេ ដោយសា​អ្នកឯង​ប៉ុន្មាន​នាក់​ធ្វើ​ឲ​បរទេស​មើលងាយ​ខ្មែរ​ណា​ស់មានដឹង​ទេ​? ដល់​ចឹ​ង​ពេក​ទៅ​គេ​លែង​ហៅថា​ជាម​នុស្សហើយ ល្មម​ចេះ​គិត នឹង​ស្វែងយល់​ខ្លះ​ហើយ​។​» ៕