​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ នេះ​ជា​រឿង​មួយ​ដែល​យើង​គ្រប់គ្នា ជាពិសេស​អ្នក​ដែល​ធ្លាប់បាន​ប្រើប្រាស់​រួច ពិតជា​ស្រឡាំងកាំង ខណៈ​ទើបតែ​បានដឹងថា ឱសថ​ទិព្វ CooSea (​អាហារ​បំប៉ន​សុខភាព​) របស់ ស្រីអូន សម្រស់​ធម្មជាតិ ដែល​កន្លងមក​មានកា​រ​ផ្សព្វផ្សាយ​លេប​ទៅ «​ជា​» មួយរយ​មុខ តែ​តាម​ពិតជា​ការបោក​បញ្ឆោត​ភូតកុហក​ប៉ុណ្ណោះ ព្រោះថា​កន្លងទៅ​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម បាន​រកឃើញ​និង​ប្តឹងទៅ​ក្រសួងសុខាភិបាល ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ជាបន្ទាន់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​បើ​យោងតាម​តាម​កម្មវត្ថុ​នៃ​ពាក្យបណ្ដឹង​ក្រសួងពាណិជ្ជកម្ម ប្ដឹងទៅ​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ឲ្យ​បានដឹងថា​៖ សំណើរ​សុំ​ផ្ដល់​កិច្ចសហការ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ អំពើ​មិន​សុចរិត​ទាក់ទង​ទៅនឹង​ការផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព ម៉ាក CooSea Premium Spirulina នាំចូល​ដោយ​ក្រុមហ៊ុន សម្រស់​ធម្មជាតិ ដែលមាន​អាស័យដ្ឋាន ផ្ទះ​លេខ​៣៥ ផ្លូវ​៥១០ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនោះ​ផងដែរ យោងតាម​ពាក្យបណ្តឹង​របស់​ក្រសួង បានបញ្ជាក់​ឲ្យ​ដឹងថា កន្លងមក​ក្រសួងពាណិជ្ជកម្ម បាន​សង្កេតឃើញថា ការផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​ម៉ាក CooSea Premium Spirulina នាំចូល​ដោយ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ មាន​ចរិត​ជាការ​បំភាន់ និង​បោក​បញ្ឆោត​ដល់​សាធារណៈជន តាមរយៈ​ការអះអាង​ដោយ​គ្មាន​ភស្ដុតាង​ថា អ្នកប្រើប្រាស់​បាន​ធូ​ស្រាល ឬ​ជាសះស្បើយ​ពី​ជំងឺ​រាប់សិប​ប្រភេទ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ក្រសួងពាណិជ្ជកម្ម​ក៏ដូចជា​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ បានកត់សម្គាល់​ឃើញថា ក្រុមហ៊ុន​នេះ​បាន​បំពាន​ទៅនឹង​មាត្រា​១០ និង​មាត្រា​១២ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដែល​ករណីនេះ​តម្រូវ​ឲ្យ​មានការ​ស៉ើ​ប​អង្កេត​ដោយ​មន្ដ្រី​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​ស្របទៅតាម​ច្បាប់​ជា​ធរមាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមនឹងនេះ​ផងដែរ ក្រសួងពាណិជ្ជកម្ម​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ក្រសួង​នឹង​ចាំបាច់​ត្រូវ​អនុ​វ​វិធានការ​រដ្ឋបាល​មួយចំនួន ទៅលើ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​នេះ ដែល​ក្នុងនោះ​រួមមាន​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ​លក់​តាម​អន​ឡាញ ដែលមាន​ចរិត​ភូតកុហក ខុសពី​ការពិត និង​ត្រូវមាន​ការសុំ​អនុញ្ញាត​ជាមុន​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ផ្ដល់​ខ្លឹមសារ​ទាំងឡាយ ដែល​បញ្ជាក់​ពី​គុណភាព សុវត្ថិភាព​ផលិតផល និង​ការអះអាង​ផ្សេងទៀត ក្នុងការ​ផ្សាយពាណិជ្ជកម្ម​មក​ក្រសួងពាណិជ្ជកម្ម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- តម្រូវ​ឲ្យ​ក្រុមហ៊ុន​កែតម្រូវ​លើ​ព័ត៌មាន ស្ដីអំពី​ជាតិ​អាហារ​រូប​ត្ថ​ម្ភ (Supplement Facts) ដែល​បាន​បោះ​ពុ​ម្ភ​នៅលើ​ស្លាក​សញ្ញា ពាក់ព័ន្ធ​ទៅនឹង​វីតាមីន A និង​វីតាមីន B12 និង​សារធាតុ​រ៉ែ​ផ្សេងទៀត ដែល​ត្រូវ​អនុលោម​ទៅតាម​ការវិភាគ​បញ្ជាក់​ពី​មន្ទីរពិសោធន៍ ដែលមាន​ការទទួលស្គាល់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- តម្រូវ​ឲ្យ​ក្រុមហ៊ុន​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្ដីអំពី​ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ ស្របពេល​ដែល​ឃើញ​ក្រសួង​បាន​ប្តឹងទៅ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ បែបនេះ ក្នុងនោះ​ឃើញថា មហា​ន​ជន​ជាច្រើន​បាន​ចូល​ខ​មិន​ចាក់បណ្តោយ​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖ «​ដល់ពេល ឱសថ​បំប៉ន​សុខភាព​ម៉ាក CooSea របស់​ក្រុមហ៊ុន ស្រីអូន សម្រស់​ធម្មជាតិ ត្រូវ​រាប់រយ​មុខ​ចឹ​ង​ពេក មិនចាំបាច់​មាន​ថ្នាំពេទ្យ​ឫ​មន្ទី​ពេទ្យ​ទេ​មេ​ី​ល​ទៅ បេី​ប្រេីត្រូវ​ខ្លាំង​ជាង​ផ្លែ អា​សង្ឃ​ខៃ ឋានសួគ៌ កាល​ស៊ុន​អ៊ូ​ខុង​បេះ​ស៊ីមួយ​លាន​ដង ខ្ញុំ​អង្គុយ​មុខ​មន្ទី​ពេទ្យ​រាល់ថ្ងៃ​ឃេី​ញ​តែ​មនុស្ស​ចូល​ពេទ្យ​រាប់រយ​នាក់ បើ​ផលិតផល CooSea របស់​ក្រុមហ៊ុន ស្រីអូន សម្រស់​ធម្មជាតិ ប្រេី​ត្រូវ​ខ្លាំង​ម្លឹ​ងៗ ប្រវត្តិសាស្ត្រ​តាំងពី​ជំនាន់​ជីដូន​ជីតា​ខ្ញុំ​មកដល់​ខ្ញុំ ឲ្យ​តែ​ឈឺ​គឺ​រក​ថ្នាំពេទ្យ ឬ​ទៅ​មន្ទី​ពេទ្យ បេ​ី​ចង់​រស់​បានយូរ »​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ទោះយ៉ាងណា សង្កេតឃើញថា មាន​បងប្អូន​ជាច្រើន​បាន​ចូល​ខ​មិន​នៅតែ​គាំទ្រ​ផលិតផល CooSea ដោយ​ពួកគេ​បាន​អះអាងថា ប្រើ​ទៅ​ល្អ​សម្រាប់​សុខភាព​ច្រើន​។ ក្នុងនោះ ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​ចង់​ប្រាប់ថា​ហូប​ជា​សឹង​មួយ​គ្រួសារ​ហើយ​ទឹកនោមផ្អែម​ក៍​ជា ខ្ញុំ​ស្រលាញ់​សុខភាព​ណាស់ ទិញ​ម្តងៗ​20​កំប៉ុង​ផ្ញើ​របង​នៅ​usa​ទៀត​ល្អ​ណាស់ មិន​ដូរ​ដាច់ខាត មិន​ប្រើ​ផ្តេសផ្តាស់​ទេ​ជិវិត​មិន​ស្លាប់​ងៃ​នេះ​រស់​វិញ​ស្អែក​ទេ តែ​សូម​មិន​យល់ថា​ហេតុ​បើ​គ្មាន​ច្បាប់​ត្រឹមត្រូវ​លក់បាន​យូរ​ម្ល៉េះ សូម​បកស្រាយ​គ្រួសារ​មាន​វិន័យ​ប្រទេស​មានច្បាប់ ព្រោះ​មុននឹង​ទិញ​សិក្សា​ណាស់ ព្រោះ​បងប្អូន​ខ្ញុំ​នៅ​ស្រុក​ក្រៅ​ក៍​អ្នកធ្វើការ​ធំ​ដែរ អ៊ីចឹង​មុននឹង​គាត់​ទិញ​គាត់​មើល​ណាស់ គ្រួសារ​មាន​វិន័យ​ប្រទេស​មានច្បាប់​»៕ ប្រភព៖​ CEN ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​