ត្បូងឃ្មុំ​៖ផ្ទះប្រជាពលរដ្ឋ​ជាច្រេីនខ្នង​ត្រូវបាន​ខូចខាត​ ដោយសារ​បាតុភូត​ភ្លៀង​លាយឡំនឹង​ខ្យល់កន្រ្តាក់​ ។

ហេតុការណ៍​នេះ​បានកេីតឡេីង​កាលពីវេលាម៉ោង​ប្រហែល៤៖០០នាទី​រសៀល​ ថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅចំណុច​ឃុំកោងកាង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ ។

របាយការណ៍​ពីសមត្ថកិច្ច​ បានអោយដឹងថា​ មានបាតុភូត​ភ្លៀង​លាយឡំ​នឹង​ខ្យល់កន្រ្តាក់​ បណ្តាលអោយផ្ទះប្រជាពលរដ្ឋ​ចំនួន​ ៦២ខ្នង​រងការខូចខាត​ និងមានកុមារាម្នាក់​អាយុ២ឆ្នាំបានរងរបួស​ ។

របាយការណ៍​ដដែល​ បញ្ជាក់ថា​ ផ្ទះចំនួន​៦២ខ្នង​ដែលរងការខូចខាត​ ក្នុងនោះមាន​ផ្ទះនៅភូមិឡនិងភូមិត្រពាំងខ្យងចំនួន ៥៨ខ្នង​ រងការខូចខាត​ខ្លាំងជាងគេ​ ។

គួរជម្រាបថា​ កុមារា​ដែលរងរបួសត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ​ខេត្តកំពង់ចាម​ ។

សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់​និងគ្រប់ពេលវេលា​ចំពោះបាតុភូតធម្មជាតិនេះ​ ខណៈដែលបច្ចុប្បន្ន​កម្ពុជា​កំពុងរងនូវ​បាតុភូត​ធម្មជាតិ​ជាញឹកញាប់​ ៕ CR: cpc