ស្រីហេងស្លាប់ហេីយ បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដេីម្បីហូបអាហារជុំគ្នា បែរជាត្រូវរថយន្តបុករះហេីយកិនស្លាប់យ៉ាងរន្ធត់ នៅមុខច្រកបុរីប៉េងហួត ជិតច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ កាលពីវេលាម៉ោងប្រមាណ០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីដែលស្លាប់ខាងលើឈ្មោះ លឹម ស្រីហេង អាយុ២៨ឆ្នាំ បង្កឡេីងដោយសាររថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004 បេីកបរដោយបុរសម្នាក់ បើកបុករះម៉ូតូ២គ្រឿងហើយកិនពីលើនារីជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង។
ដោយដំបូងឡេីយរថយន្តបង្កបេីកប៉ះរថយន្តមួយគ្រឿងម៉ាក Mazda បណ្ដាលឲ្យខូចខាត នៅមុខវត្តសំបួរមាស ផ្លូវ២១៧ ហេីយមិនព្រមឈប់ទេ បានបេីករត់គេចខ្លួនទាំងភ័យស្លន់ស្លោ ទៅបុកប៉ះរថយន្តកាម៉ារីមួយគ្រឿងទៀត ស្លាកលេខភ្នំពេញ 2S-6510 ហេីយនៅតែមិនឈប់ទៀត បានបន្តបេីករត់គេច ទេីបរថយន្តកាម៉ារីនោះ បេីកតាមពីក្រោយរហូតមកដល់កន្លែងកេីតហេតុខាងលេី ផ្លូវ២១៧ មុខច្រកចូលបុរីប៉េងហួត
ស្រាប់តែបន្តទៅបុករះ ម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-8939 រងការខូចខាងយ៉ាងដំណំ ចំណែកបុរសជាអ្នកបើកម៉ូតូរបួសស្រាល ហើយបន្តបុកម៉ូតូហុងដាស្កុបពី(Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1II-9166 បើកបរដោយនារីជនរងគ្រោះខាងលើ ដោយរថយន្តកិនពីលើជនរងគ្រោះបែ.កក្បាលស្លា.ប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ភ្លាមៗនោះតៃកុងរថយន្តក៏ត្រូវបាន ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបានហើយវាយខ្នោះនាំទៅប៉ុស្តិ៍ដេីម្បីរងចាំប្រគល់អោយជំនាញចាត់ការតាមច្បាប់ ។
បេីតាមប្រភពពីគ្រួសារសពបានបញ្ជាក់ប្រាប់ខ្ញុំបាទម៉េងជាអ្នកយកព័ត៌មានថា នារីជនរងគ្រោះខាងលើ ជិតដល់ថ្ងៃភ្ជាប់ពាក្យជាមួយគូដណ្ដឹងនៅដេីមខែកុម្ភៈខាងមុខនេះហេីយ តែអកុសលមុនពេលកេីតហេតុ បានណាត់គ្នាហូបចុកជួបជុំគ្នាជាមួយគូដណ្ដឹង ដោយបានជិះម៉ូតូចេញពីផ្ទះទៅតែម្នាក់ឯង បានពាក់កណ្តាលផ្លូវក៏ជួបគ្រោះថ្នាក់ដ៏រន្ធត់បែបនេះទៅវិញ ។ ព័ត៌មានពិស្ដារខ្ញុំបាទម៉េងនិងជម្រាបជូនពេលក្រោយទៀត៕ អត្ថបទ៖ បង ម៉េង អ្នកសារព័ត៌មាន
សូមទស្សនាវីដេអូខាងក្រោម៖