បាល់ទាត់ពានរង្វាន់ UEFA Champions league វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទើបតែបានបញ្ចាប់ទៅ ដោយលទ្ធផលបានបង្ហាញថា មានក្រុមមកពីអង់គ្លេសពីរគឺក្រុម Liverpool និង Tottenham Hotspur នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រដែលនឹងរៀបចំឡើងនៅក្នុងទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញនៅថ្ងៃទី ២ ខែមិថុនា ខាងមុខនេះ។

មុនឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រុម Liverpool ត្រូវតតាំងជាមួយនឹងក្រុមលេខ១ នៅអេស្ប៉ាញគឺក្រុម Barcelona។ ការក្រកួតនៅជើងទីមួយគឺ Barcelona ​បានឈ្នះ Liverpool ក្នុងលទ្ធផល ៣ ទល់នឹង ០ ដែលលទ្ធផលនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រក្លឹប Barcelona គិតថា Barcelona នឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមិនខាន ព្រោះនៅជើងទី២ ក្លឹប Liverpool នឹងមិនអាចវាយបកយកឈ្នះវិញបាននោះទេ។

ដោយភាពជឿជាក់នេះអ្នកគ្រាំទ្រ Barcelona ជាច្រើនបានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា បើនៅជើងទី ២ Liverpool អាចវាយបកយកឈ្នះ Barcelona បានមែននោះពួកគេសុខចិត្តដើរស្រាតតាមផ្លូវ ឬកោរសក់ជាដើម។

លទ្ធផលមិនគួរឲ្យជឿគឺ Liverpool អាចឈ្នះ Barcelona ក្នុងលទ្ធផល ៤ ទល់ ០ ហើយក៏អាចឡើងទៅវគ្គផ្តាច់ព្រ័ត្របានមែន។ ចំណែកឯបុរសម្នាក់ឈ្មោះ Panya Sainet រស់នៅក្នុងប្រទេសថៃ បានភ្នាល់ថា បើ Liverpool ឈ្នះ Barcelona នៅជើងទី២ គាត់នឹងរត់ស្រាតតាមផ្លូវតែម្តង។

ចុងក្រោយ Liverpool បានឈ្នះមែន ហើយលោក Panya Sainet ជាមនុស្សគោរពសំដីផងនោះ ក៏បានស្រាតរត់តាមផ្លូវមែន ប៉ុន្តែមិនស្រាតទាំងអស់នោះទេ គឺស្លៀកលីអូ ហើយរត់លេងពេញផ្លូវ៕ CR: khmernote