តាមអគ្គស្នងការនគរបាលជាតិ យុវជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន ក្រោយបានផ្ញើសារសំឡេងតាម messenger គំ.រា.ម
ទារប្រាក់ពីនារីជាសង្សារជាថ្នូរនឹងការមិនបង្ហោះរូបអា.សអា.ភា.សរវាងជ.នរ.ងគ្រោះ និងជ.នស.ង្ស័.យធ្លាប់បានគេងជាមួយគ្នា និងគំ.រា.មស.ម្លា.ប់ថែមទៀត ដោយជ.នស.ង្ស័.យខឹងជ.នរ.ងគ្រោះដើរលេងជាមួយបុរសម្នាក់ជាសង្សារថ្មី ។
យុវ ជ.នស.ង្ស័.យត្រូវបានឃាត់ខ្លួនកាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ដោយអនុវត្តតាមបណ្តឹងរបស់នារីរងគ្រោះ ។
បើតាមសេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សឿ សារ៉ន ហៅ រាជ សុវណ្ណារាជ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ ប្រកបមុខរបរបុគ្គលិកក្រុមហ៊ុននាំពលករខ្មែរទៅប្រទេសជប៉ុន បានទូរសព្ទគំ.រា.មនារីរងគ្រោះឈ្មោះ ហ.សត អាយុ៣១ឆ្នាំ ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា ដោយគំ.រា.មថានឹងបង្ហោះរូបភា.ពអា.សអា.ភា.សដែលខ្លួនដេកជាមួយនាង
កាលពីអំឡុងចុងឆ្នាំ២០២០ និង គំ.រា.មស.ម្លា.ប់នារីរងគ្រោះ និងបានជេរប្រមា.ថប្រើពាក្យធ្ងន់ៗជាច្រើនទៀត ខណៈដែលនា.រីរ.ងគ្រោះបានដើរលេងជាមួយបុរសម្នាក់ទៀតនៅភ្នំតាម៉ៅ ខេត្តតាកែវ ។
សេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឱ្យដឹងទៀតថា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ ជ.នរ.ងគ្រោះ ធ្លាប់ត្រូវបានជ.នស.ង្ស័យនាំទៅលេងផ្ទះនៅខេត្តកំពង់ចាម ហើយជ.នស.ង្ស័យក៏បានរៀបចំបន្ទប់ឱ្យជ.នរ.ងគ្រោះដេក រួចធ្វើសកម្មភាពចា.ប់ប.ង្ខំរួ.មភេ.ទបានសម្រេច០១លើក និងលួ.ចថតរូបភាពនៅពេលដេកជាមួយគ្នានោះតាមទូរស័ព្ទ ។
នៅពេលនោះ ជ.នស.ង្ស័យក៏បានគំ.រា.មជនរងគ្រោះថា បើហ៊ានប្តឹង ឬទៅប្រាប់អ្នកដទៃ រូបគេនឹងបង្ហោះរូបភាពនេះចូលក្នុងហ្វេសប៊ុកឱ្យផ្អើលតែម្តង។ ដោយបានរូបភាពនឹងដៃបែបនេះ ហើយជ.នស.ង្ស័យក៏បានតម្រូវឱ្យជ.នរ.ងគ្រោះទិញម៉ូតូម៉ាក PGX ០១គ្រឿងតម្លៃ២៥០០ដុល្លារ ទៅឱ្យជ.នស.ង្ស័យ បើមិនធ្វើតាមទេ រូបគេនឹងយករូបភាពនេះទៅបង្ហោះ ។ ជ.នរ.ងគ្រោះខ្លាចខ្មា.ស់គេ ក៏បានទិញម៉ូតូតាមការចង់បានរបស់ជ.នស.ង្ស័យ ដោយធ្វើការបង់រំលស់រយៈពេល០៣ឆ្នាំ ។
សមត្ថកិច្ចបន្តថា បន្ទាប់មកនៅថ្ងៃខាងលើដោយការគំ.រា.មកំ.ហែ.ង និងគាបសង្កត់ពីជនស.ង្ស័.យខ្លាំងពេក ជ.នរ.ងគ្រោះទ្រាំពុំបានក៏សម្រេចចិត្តប្តឹងរាយការណ៍ទៅសមត្ថកិច្ចដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនស.ង្ស័.យឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ញើសារជេរប្រមា.ថ និងគំ.រា.មជ.នរ.ងគ្រោះ ដោយវត្ថុតាងតាមរយៈសំឡេងផ្ញើសារនៅក្នុងទូរស័ព្ទមិនអាចប្រកែកបាន ។
នៅថ្ងៃទី១៩ ខែមករា ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពីបទ គំ.រា.ម កំ.ហែ.ងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ៕