​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កំសាន្ដអបរំ)ឌី បានរៀបកការ 6ឆ្នាំហើយ គាត់ខខិតខំរកប្រាក់និងសសន្សំខ្លាំងណាស់ ចំណែកឯប្រពន្ដគាត់ក៏មិនខុសពីមនុស្ស្រីភាគច្រើនដែលខិតខំធ្វើការក្នុងផ្ទះ និងសន្យំសំចៃ ម្ល៉ោះហើយពួកគេបានទិញផ្ទះ តែដោយសារតែត្រូវចំណាយច្រើននិងកូនត្រូវរៀន ពួកគេសម្រេចចិត្តទិញផ្ទះដោយការបង់រំលោះតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលដែល ឌី និងប្រពន្ធរៀបការកន្លងមក ពួកគេមិនដែលមានបញ្ហាធំដុំទេ ព្រោះពួកគេជាមនុស្សស្រលាញ់គ្រួសារ និងធ្វើអ្វីៗដើម្បីគ្រួសារដូចគ្នា។

ព្រឺកមួយភរិយា ឌីបានប្រាប់ទៅប្ដីថា « ថ្ងៃនេះ ខ្ញុំនឹងទៅផ្ទះម៉ាក់ហើយ ឮគាត់ប្រាប់ថាមិនសូវស្រួលខ្លួន បងបើកឡានជូនខ្ញុំទៅបានទេ ថ្ងៃនេះភ្លៀងខ្លាំងណាស់ពិបាករកឡានក្រុងជិះណាស់ » ឌី ទឹកមុខមិនសប្បាយចិត្តតាំងពីព្រលឹម មិនតបភរិយាតែបែជានិយាយខ្លាំងៗថា « ម្សិលមិញអូនទិញអាវថ្មីមកមែនឬអត់? យើងធ្លាប់និយាយគ្នាហើយមែនទេ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថាមិនចាយលុយផ្ដេសផ្ដាស លុយត្រូវ បង់ផ្ទះ ត្រូវបង់សាលាឲ្យកូន ចុះហេតុអីមិនចេះសន្សំខ្លះទៅ »ភរិយាក៏និយាយតិចៗ យ៉ាងស្ងប់ស្ងាត់ទៅវិញ ដោយដឹងថាខ្លួនខុស «ការពិត បងខឹងរឿងនឹងទេ? »នាងក៏បានអោនមុខចុះ និងរៀបចំខោអាវស្ងាត់ៗ ត្រៀមខោអាវរួចនាងក៏ប្រាប់ប្ដីថា « ថ្ងៃនេះមានឡានចេញតែមួយជើងទេ ចឹងខ្ញុំត្រូវប្រញ៉ាប់ទៅហើយណា បងមិនបាច់ជូនទៅក៏បានដែរ…» និយាយរួចនាងក៏ចេញទៅ ដោយស្វាមីមិនបានចាប់អារម្មណ៍ទេព្រោះនៅខឹងនៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រហែលជា កន្លះម៉ោងក្រោយ ឌិបានឮសំលេង អ៊ូអរនៅលើផ្លូវ គេក៏បានចេញទៅមើល ទើបបានដំណឹងថា យប់មិញភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យស្ពានរអិល ហើយមានឡានក្រុងមួយបានរអិលជ្រុលធ្លាក់ក្នុងទន្លេបាត់ទៅហើយ ។ ឌីបានដឹងហើយតក់ស្លុតជាខ្លាំង គេបានចេញពីផ្ទះ ទៅកន្លែងកើតហេតុ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡានត្រូវបានគេស្រង់ចេញពីទន្លេ សល់តែឥវ៉ាន់និងកាបូបរញ៉េរញ៉ៃ ចំណែកឯអ្នកដែលនៅក្នុងឡានត្រូវបានខ្ទាតចេញពីឡានខ្លះចូលទៅក្នុងទន្លេ ។

សមត្ថកិច្ចក៏បានស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន។ឌីនៅឈររង់ចាំមើលភរិយារបស់ខ្លួន តែមិនឃើញ គាត់ចាប់ផ្ដើមខូចចិត្តកាន់តែខ្លាំង រួចបានទៅសួរប៉ូលិសថា « មានរកឃើញភរិយាខ្ញុំទេ នា ពាក់អាវពណ៌ក្រហម និងស្លៀកខោពណ៌ខ្មៅ » ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប៉គ្នាគ្រវីក្បាល ប្រាប់វិញថា « មិនឃើញទេ » លុះដល់ល្ងាច គ្រប់គ្នាក៏ឈប់រាវរកអ្នកដែលបាត់ខ្លួនទៀតហើយ ព្រោះថាអ្នកទាំងនោះអាចនឹងត្រូវទឹកហូរយកទៅកន្លែងផ្សេង ហើយបានប្រាប់ ឌី ថា « ប្រពន្ធប្អូនប្រហែលជា ត្រូវទឹកផាត់ទៅឆ្ងាយបាត់ហើយ » ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឌី អស់សង្ឃឹមណាស់ ដើរត្រលប់មកផ្ទះទាំងគ្មានកំលាំងក្នុងខ្លួន គេដូចមនុស្សគ្មានវិញ្ញាណ គេយំបណ្ដើរគិតក្នុងចិត្តបណ្ដើរថា
« ហេតុអីៗៗៗៗ ខ្ញុំមិនយកឡានជូននាងទៅ ?ខ្ញុំទៅជេរស្ដីប្រពន្ធធ្វើអី គ្រាន់តែរឿងអាវមួយប៉ុន្នោះ ទាំងដែលវាក៏មិនថ្លៃណាស់ណាផង? » ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែពេលទៅដល់ផ្ទះ គាត់មិននឹកស្មានថា បានឃើញភរិយាអង្គុយនៅតុញ៉ាំបាយ និងមានម្ហូបពេញតុផង ដៃនាងកាន់អាវរងាចាស់មួយ ដែលរហែក ហើយកំពុងតែដេរប៉ះ បានឃើញប្ដីក៏សួរទៅថា « បងមកពីណា ? »និយាយមិនទាន់ចប់ ប្ដីក៏ចូលមកអោបយ៉ាងណែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងក៏បន្តថា «បងកើតអី? យំធ្វើអី?? ថ្ងៃនេះខ្ញុំយកអាវទៅអោយអ្នកលក់វិញ អង្វរគេយូរទំរាំតែគេព្រម ចឹងបានទៅមិនទាន់ឡាន ។ អាកាសធាតុចាប់ផ្ដើមរងាហើយ ខ្ញុំយកអាវចាស់មកដេរវានៅពាក់បានច្រើនឆ្នាំទៀត ខ្ញុំយ៉ាប់ណាស់អាវចាស់មានហើយនៅតែទៅទិញថ្មីមកទៀត » ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងខ្លះដែលយើងខឹង យើងអាចនឹងភ្លេចទៅថា វាមិនមែនជារឿងសំខាន់ដូចសេចក្ដីសុខនោះទេ
រឿងខ្លះមិនសំខាន់ដូច សេចក្ដិសុខរបស់មនុស្សជាទីស្រលាញ់របស់យើងទេ គ្រួសារណាក៏ចង់មានបានដែរ តែយើងគ្រប់រូបចង់មានបានព្រោះចងើរស់នៅដោយសប្បាយ ចង់អោយមនុស្សដែលយើងស្រលាញ់រស់នៅសុខស្រួល ចឹងហើយចូរកុំអោយវាក្លាយជាការលោភលន់ហើយបំផ្លាញក្ដីសុខមនុស្សសំខាន់របស់យើង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​