ពាក្យចាស់តែងពោលថា ខ្មៅគូ និង ស ស្នេហ៍ពិតមិនគិតមានក្រ ពណ៌សម្បុរ វណ្ណៈ អាយុនោះទេ ពាក្យនេះ ប្រហែលជាមិនខុសទេ ព្រោះការពិតបានបង្ហាញហើយ ក្រោយអតីតព្រះមេគណ ខេត្តឧត្ដរមានជ័យ វ័យ ៥២ ឆ្នាំ បានភ្ជាប់ពាក្យនឹងកូនក្រមុំអាយុទើប ១៩ ឆ្នាំ ប្រៀបដូចផ្កាកំពុងពេញក្រពុំមិនទាន់រីក មិនទាន់មានកន្លង់ណាស្រូបក្លិនបុប្ផាឡើយ ។
ស្នេហាខុសវ័យរបស់អតីតលោកឪ ប៊ុន សាលួត កំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ព្រោះអនាគតភរិយារបស់លោក ពិតជាមានសម្រស់ស្រង់ស្អាតពីធម្មជាតិ ទាំងទម្រង់មុខ កែវភ្នែក រាងរូវ មិនចាញ់តារានោះទេ ។ រីឯខាងអន្ទិតទើបសឹកវិញថ្វីដ្បិតមានវ័យចំណាស់ មិនសង្ហាដូចកំលោះស្ទាវៗ តែលោកមានចំណេះវិជ្ជាជ្រៅជ្រះបានបួសបូជាព្រះពុទ្ធសាសនាអស់ ៣០ ឆ្នាំហើយ ថែមទាំងបានចូលរួមថែរក្សាការពារព្រៃឈើទៀតផង ។
ព្រះតេជព្រះគុណ ប៊ុន សាលួត គឺជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន និង ជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ ដែលសកម្មក្នុងកិច្ចការពារព្រៃឈើ នៅប្រទេសកម្ពុជា ហើយត្រូវបានពុទ្ធបរិស័ទ្ធនិយមហៅ «លោកឪ» ។
យ៉ាងណាបច្ចុប្បន្ននេះព្រះអង្គបានលាចាកសិក្ខាបទ ក្លាយជាសាមញ្ញជនធម្មតាវិញហើយ តាំងតែពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ។
ក្រោយលាចាកសិក្ខាបទបានប្រមាណជាង ១ ខែកន្លងទៅនេះ ស្រាប់តែអន្ទិត ប៊ុន សាលួត បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយលោកអន្ទិតបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីវ័យក្មេងម្នាក់ឈ្មោះ វេង សុខៈរក្ស អាយុ ១៩ឆ្នាំជាអ្នកក្រុងសំរោង
រស់នៅក្រុងសំរោងកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយការរៀបចំកម្មវិធីឡើងផ្អើលអ្នកស្រុកនៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕ អត្ថបទ៖ ប្រជាប្រិយ