ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ស្នាមស្នេហ៍មិនដូចបំណងបានក្លាយជាការប្រទូស្តរ៉ាយគ្នា ដែលទីបំផុតភាគីខាងបុរសដែលប្រើហិ ង្សាបង្កឱ្យខូចខាតម៉ូតូត្រូវបានចា ប់ខ្លួន ។ បាតុភាពស្រឡាញ់ក្លាយជាស្អប់នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើការឃា ត់ខ្លួនយុវជនជាប់ចោទនៅក្នុងអគារវប្បធម៌ភូមិតាខ្មៅ២ ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនារបស់អ្នកដ៏ទៃ ។
យុវជនរូបនេះឈ្មោះ មឿន ហុងម៉េង អាយុ១៩ឆ្នាំ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកដើមប ណ្តឹ ងឈ្មោះ វង្ស សុជាតា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។
សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ យុវជនជាប់ចោ ទក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង៦ខែមកហើយ និងបានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធថែមទៀតផង ។
ការស្មោះស្ម័គ្រស្រឡាញ់គ្នាដោយចិត្តនិងចិត្តនោះ ភាគីខាងស្រីចេះតែទទូចខាងប្រុសឲ្យប្រាប់ឪពុកម្តាយឬចាស់ទុំឱ្យចូលស្តីដណ្តឹង ដើម្បីបានរៀបការតាមប្រពៃណី ប៉ុន្តែបុរសរូបនេះហាក់ដូចជាមិនអើពើ មិនយកចិត្តទុកដាក់នូវពាក្យសម្តីទទូចសុំពីសំណាក់ស្រីស្នេហ៍ដែលនាងបានដាក់ចិត្តដាក់កាយស្រឡាញ់យូរមកហើយនោះទេ ។
ផ្ទុយទៅវិញប្រុសស្នេហ៍នេះ តែងរកលេ សដោះសារនិងគេចវេសពីបំណងល្អរបស់នារីជាសង្សារដែលមិនខុសពាក្យថា (ចង់ស៊ីនំតែមិនឲ្យលុយ) ។ ទើបមកដល់ថ្ងៃកើតហេតុខាងលើនេះ ភាគីនារីបាននិយាយគ្នាជាមួយបុរសជាសង្សារឲ្យបានច្បាស់លាស់ ដោយមិនអាចទុកពេលឱ្យសង្សារបណ្តូលពោតនេះអូសក្រឡា ដោយគ្មានការទទួលខុសត្រូវ ពីអ្នកអាណាព្យាបាលទាំងសងខាងនោះទេ ។
លុះពេលពួកគេជួបគ្នានិយាយរឿងនេះ ក៏កើតមានការឈ្លោះប្រកែកគ្នា ហើយក៏បានប្រើហិ ង្សាវា យម៉ូតូរបស់នាង បណ្តាលឲ្យបែកកុងទ័រ ទើបនាងស្ទុះទៅប្រតាយប្រតប់ជាមួយ បណ្តាយឲ្យជ្រុះទូរស័ព្ទទៅលើដី ហើយបែកអេក្រង់(កញ្ចក់មុខ)ខ្ទេចខ្ទីរអស់ ។
ខណៈពេលឃើញសកម្មភាពសង្សារហេងស៊យនេះប្រព្រឹត្តអំពើមិនគប្បីយ៉ាងដូច្នេះ នារីរងគ្រោះបានបែកចិត្តភ្លាមៗដូចបែកក្អម សម្រេចចិត្តទៅដាក់ពាក្យប្តឹ ងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាខ្មៅឲ្យឃា ត់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់ រួមទាំងលែងទទួលស្គាល់មនុស្សប្រុសបែបនេះថែមទៀត ។
ក្រោយពីទទួលបានពាក្យប ណ្តឹ ង ទើបសមត្តកិច្ចនគរបាលមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើការឃា ត់ខ្លួនជនស ង្ស័ យនាំទៅសាកសួរទៅតាមពាក្យប ណ្តឹ ងរបស់នារីជាសង្សារ ។ មិនដឹងថា សមត្ថកិច្ចនិងបញ្ជូនជនជាប់ចោទទៅតុលាការឬដោះស្រាយគ្នាដោយសន្តិវិធីឬបែបណាទៀតនៅឡើយទេ ៕ អត្ថបទ៖ កោះសន្តិភាព