ដូចដែលប្រិយមិត្តបានដឹងរួចមកហេីយថា លោកឧកញ៉ា ឌួង ឆាយ និងភរិយា បានចែកផ្លូវគ្នាមក ធ្វើឱ្យមហាជនជាច្រើន មានការសោកស្តាយ និងចង់ឱ្យ លោកទាំងពីរនាក់ ត្រូវរូវគ្នាវិញ សាងសុភមង្គល ដល់ខ្លួនឯង ក្រុមគ្រួសារ និងកូនៗ ឱ្យពួកគាត់មានភាពកក់ក្តៅ ។
យ៉ាងណាមិញកាលពីយប់មិញលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះបង្ហាញអារម្មណ៍ពិតដែលខំលាក់ទុកយ៉ាងដូច្នេះថា៖
“ចាប់ផ្តើមចំណាយពេលវេលាលើខ្លួនឯង និងកូនៗអោយបានច្រើន។ មួយជីវិតខ្ញុំតែងតែធ្វើដើម្បីភរិយា គ្រួសារ សង្គមជាតិ និងកិច្ចការងារមនុស្សធម៌ មិនបានគិតគូរពីខ្លួនឯង ចុងក្រោយត្រូវគេគិតថាយើងជាមនុស្សមិនល្អទៀត។
មនុស្សមិនល្អម្នាក់នេះបានលះបង់ពេលវេលាកន្លះជីវិតដើម្បីបំពេញបំណងសេចក្តីប៉ងប្រាថ្នារបស់គេដោយភ្លេចគិតពីខ្លួនឯងទាល់តែសោះ ឱមនុស្សអាក្រក់ខ្ញុំអើយ
ហាត់វាយកូនហ្គោលឡើងវិញបន្ទាប់ពីបានបិទតារាងកូនហ្គោលខ្លួនឯងកែទៅជាតារាងបាល់ទាត់វិញកាលពីជាង 10 ឆ្នាំមុន។ ឌួង ឆាយ”