ហ្វេសប៊ុក៖ ជឿជាក់ប្រិយមិត្តជ្រាបច្បាស់រួចហើយថា រឿងរ៉ាវភិក្ខុសង្ឃ ឡុង ចន្ថា ដែលបានបែកធ្លាយរឿងអាស្រូវទាក់ទងមនុស្សស្រីតាម បណ្តាញសង្គម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះ មេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ។
តែនៅទីបំផុត អតីតសង្ឃរូបនេះ ត្រូវបានសឹកជាស្ថាពរ កាលពីថ្មីៗកន្លងទៅនេះចំពោះវីដេអូខាងក្រោមនេះ អន្ទិតឡុង ចន្ថា
បានធ្វើការឡាយកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគិតមកដល់ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ មានអ្នកចុចឲ្យជាEmojiផ្សេងៗរហូតដល់២ម៉ឺន,
បញ្ចេញមតិជាង២ពាន់ និងចែករំលែកបន្តរហូតដល់ជិត៣ពាន់ឯណោះ។ នៅក្នុងការឡាយនោះ អន្ទិតឡុង ចន្ថា បានឆ្លៀតនិយាយបន្តិចពីជីវិតក្រោយពេល សឹកដូច្នេះថា
“សឹកហើយអីហើយនៅតែផ្ទះម៉ែ នៅឯស្រុក មិនដឹងធ្វើអី បើមិនចេះធ្វើអីផងនៅតែផ្ទះ ជិះម៉ូតូលិចកើតៗ ជិះម៉ូតូ ធុញជិះឡាន ជិះឡានធុញ ជិះម៉ូតូ ចេះតែដើរទៅធ្វើម៉េច បើយើងមិនដឹងទៅណា ទៅណី ទំនេរៗទិញលៀសហាល ចាក់សាំង៥លីត្រ
ទៅទិញលៀសហាល២កំប៉ុងនៅតាកែវចឹងទៅ ហើយទៅផ្ទះ ទៅអីវិញចឹងទៅ កម្សត់ចង់ងា ប់ មិនដឹងរកអី ធ្វើអី អាលុយក៏គ្មាន និយាយទៅគ្មានទៅអស់ កម្សត់ណាស់…”។ ប្រភព៖ ហ្វេសប៊ុក