​បានដឹងថា ជនជាប់ចោទ​ម្នាក់​មាន​ឈ្មោះ បូ វីរៈ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​បាក់​ទូក ស្នាក់​នៅផ្ទះ​លេខ​២០E០ ផ្លូវ​លេខ ១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មើលទៅ​ហាក់​មាន​ភាព​ត្រេកអរ​ឥតឧបមា​បន្ទាប់ពី​រូបគេ​ត្រូវ​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហន សុ​ខេមរិន ប្រកាស​សាលក្រម​សម្រេច​ដាក់ពន្ធនាគារ​កំណត់រ​យៈ​ពេល​២​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹមតែ​១​ឆ្នាំ ពីបទ​បទចោទប្រកាន់ «​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន​» ។

ដោយឡែក ជនជាប់ចោទ​ម្នាក់ទៀត​ឈ្មោះ លី អ៊ី​ឆែ ហៅ​ឆែ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​កង់​បី PassApp ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល ១៨ ខែ ពីបទ​លួច និង​ប្រើ​ថ្នាំំ ។​

​យ៉ាងណាមិញ រឿង​មួយ​ដ៏​គួរ​ឲ្យ​ហួសចិត្ត រក​និយាយ​មិន​ចេញ​នោះ គឺ​គ្រា​ដែល​គេ​ឃើញ​អ្នកទោស​វ័យក្មេង​ម្នាក់ បានបង្ហាញ​កាយវិការ (​ឲ្យ​ក្ត​) ដោយ​លើកជើង​ធាក់​អ្នកកាសែត ខណៈ​ដៃ​ជាប់​ខ្នោះ​ដើរ​សំដៅ​រថយន្ត​ឆ្ពោះទៅកាន់​ពន្ធនាគារ​ព្រៃ​ស​វិញ ។ កាយវិការ​ដ៏​ច្រឡឺម មិន​កែ​ច​រិ​ក​នេះ និង​ទឹក​ប្រកបដោយ​ក្តី​រីករាយ របស់​ជនជាប់ចោទ​រូ​ប​នេះ ត្រូវបាន​មហាជន​គិតថា អាច​ទំនង​គេ​សប្បាយ​ចិត្តខ្លាំង ចំពោះ​លទ្ធផល​ប្រកាស​សាលក្រម​សម្រេច​ឲ្យ​ទោស​របស់​តុលាការ​ហើយ​មើលទៅ ៕​ ប្រភព: ksn.news