ជនសង្ស័យម្នាក់ក្នុងសំណុំរឿងការស្លា ប់ របស់ Christine បានរិះគន់ថា ប្រព័ន្ធផ្សព្វផ្សាយហាក់កំពុងធ្វើឡើងប្រឆាំងនឹងនាង។
តាមរយៈ CCTV ដែលប៉ុស្តិ៍ទូរទស្សន៍ 24 Oras បានផ្សាយនោះគឺបង្ហាញសកម្មភាពរបស់ពួកគេបានថើបគ្នា ដែលមើលទៅ Christineដូចជាមានអារម្មណ៍រោលរាលជាខ្លាំង។
លោក Valentine Rosales ទទួលស្គាល់ថាបុរសដែលនៅក្នុងវីដេអូកំពុងតែថើបនាងនោះគឺជារូបលោក ប៉ុន្តែលោកថាប្រព័ន្ធផ្សព្វផ្សាយបានបង្ហោះហាក់មិនឲ្យអស់សេចក្តី។
លោកបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយបានកាត់សកម្មភាពដែលរូបគេបានឃាត់នាងកុំឲ្យបន្តការថើបបែបនេះ។
“នាងគឺជាអ្នកដែលមកអោបខ្ញុំមុន បើសិនជាអ្នកមើលច្បាស់បន្តិច ហើយវីដេអូដែលគេបង្ហោះគឺមិនបានពេញទេ តាមពិតទៅខ្ញុំជាអ្នករុញនាងចេញកុំឲ្យធ្វើបែបនេះ”
លោកបន្តទៀតថា លោកព្យាយាមចុចកណ្តឹងដើម្បីឲ្យមិត្តភក្តិប្រញាប់មកបើកទ្វារ ដើម្បីកុំឲ្យនាងបន្តធ្វើបែបនេះ។
លោកថា “ការពិតនឹងត្រូវបានការពារ ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រឌិតសាច់រឿងច្រើនពេក ខ្ញុំសង្ឃឹមថាអ្នកនៅទីនេះដែរ! តោះទៅមើលជាមួយគ្នា។ អ្នកដឹងថាអ្នកជាមនុស្សអន្ធពាលរបស់ក្រុមក្មេងទំនើង សូមបង្ហាញពួកគេនូវអ្វីដែលបានកើតឡើងផង។ we-kh
សូមទស្សនាវីដេអូខាងក្រោម៖