បរទេស៖ ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ប្រិយមិត្តជ្រាបច្បាស់រួចហើយចំពោះនារី អូតែសនោះយ៉ាងណាមិញរឿងនេះនៅតែមិន ទាន់ រកចំលើយឃើញ នៅឡើយទេប៉ូលិសកំពុងតែស្វិតស្វាញក្នុងរឿងរ៉ាវនេះ សូមរំលឹកផងដែរថា
នារីអូតេសរូបនេះ ត្រូវបាន គេរកឃើញ បាត់បង់ជីវិតនៅអាងទឹងមួយកន្លែង នាងត្រូវបានមិត្តភក្ដិ ៣ នាក់ និងបុគ្គលិកសណ្ឋាគារដឹកទៅកា ន់មន្ទីរពេ ទ្យ ជា កន្លែងដែលនាងត្រូវបានគេអះអាងថា ដោយការដាច់សរសៃឈា មខួរក្បាល។
ដោយឡែកងាកមក អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជាបឋម ការសន្យារបស់ប្រធានាធិបតីគឺថា យុត្តិធម៌នឹងមានសម្រាប់ក្រុមគ្រួសាររបស់ Dacera។ យើងនឹងដឹងការពិត”។
ក្នុងនោះផងដែរលោក Roque និយាយថា លោក Duterte នឹងមិនអនុញ្ញាតឲ្យឧ ក្រិ ដ្ឋ ជ នរួចខ្លួនឡើយ ប្រសិនបើគ្រប់យ៉ាងត្រូវបានបង្ហាញនោះ ពួកគេមិនអាចរួចផុតពីទង្វើរបស់ពួកគេបានទេ៕