ភ្នំពេញ​ ៖ ​បន្ទាប់ពី​ការប្រកាស​មិនទាន់បាន​២​ថ្ងៃ​ផង​ តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់ ពេលនេះ​បានចេញ​ទៅដល់​ទឹកដី​ប្រទេស​ថៃ​ដូច​បំណង​ហើយ​ ​ខណៈ​ការរិះគន់​របស់​ស្ត្រី​ម្នាក់​មកលើ​នាង​ហាក់​គ្មាន​ប្រសិទ្ធភាព​ដែល​នាំ​ឲ្យ​ស្រី​ស្រស់ ដេ​ន​នី ក្វាន់ កើតទុក្ខ​នោះឡើយ។

គេ​ចាំបាន​ថា​តារា​សម្តែង​ដែល​ទើប​ផុតពី​ការព្រមាន​របស់​ក្រសួង​កញ្ញា ដេ​ន​នី ក្វាន់ កាលពី​មួយថ្ងៃ​មុននេះ​បានប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ភ្ជាប់​ជាមួយ​រូបភាព​លុយ​ទាំង​បាច់ៗ​មក​ថា ចង់​ប្រាប់ថា​លុយ​នេះ​មិនមែន​ទុក​ចាយ​ឬ​បើក​របរ រកស៊ី​អី​ទេ​គឺ​ត្រៀម​ទុក​សម្រាប់​យកទៅ​កែ​សម្ផស្ស​នៅ​ថៃ​…​។​ប៉ុណ្ណឹង​ប្រហែលជា​មិនទាន់​គ្រប់​ថ្លៃ​ពេទ្យ​ទេ តែ​ក៏​មិនមាន​បញ្ហា​អី​ដែរ អស់​ម៉ាន​អស់​ទៅ​អោយតែ​អូន​ស្អាត​។ ប៉ុន្តែ​បន្ទាប់ពី​មានការ​បង្ហោះ​បែបនេះ ក៏​ស្រាប់តែ​មានការ​រិះគន់​លើ​នាង​ដោយ​គ្មាន​ការពិចារណា​តែម្តង​។​

ថ្វីត្បិតតែ​បែបនេះ​ក៏ពិតមែន​តារា​សម្តែង​រូប​ស្រស់​កញ្ញា ដេ​ន​នី ក្វាន់ កាលពី​ប្រមាណ​១០​នាទី​មុននេះ​បាន​សរសេរ​បញ្ជាក់​ពី​ទឹកដី​ប្រទេស​ថៃ​មក​ថា​ ពេលនេះ​រូបនាង​បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី​ប្រទេស​ថៃ​ហើយ ​និង​កំពុង​ត្រៀមខ្លួន​ធ្វើការ​វះកាត់​កែ​សម្ផស្ស​ផងដែរ។

ម្ចាស់​ហាង​វ័យក្មេង​និង​ជាតា​រា​ស្រី​ដែល​ទទួលបាន​ការលើក​សរសេរ​ពី​មហាជន​តាមរយៈ​សកម្ម​ភព​មនុស្សធម៌​កញ្ញា ដេ​ន​នី ក្វាន និយាយទៀតថា​ នៅ​ស្អែក​នេះ​នាង​ត្រៀម​វះកាត់​កែសម្ផស្ស​ហើយ។​ជាមួយគ្នា​នៃ​រូបភាព​នេះ​ក៏​មាន​ទស្សនិកជន​ជាច្រើន​បាន​ជូនពរ​ និង​លើកទឹកចិត្ត​នាង​ឲ្យ​ជោគជ័យ​លើ​ការ​កែ​សម្ផស្ស​នេះ​ទៀតផង​។​

គួររម្លឹកថា​ តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ មុនពេល​ចេញទៅ​ប្រទេស​ថៃ​ក៏បាន​ផ្ទុះ​កំហឹង​ជេរ​កប់ៗ​មាត់​លើ​បុគ្គល​ម្នាក់​ដែល​ប្រើ​សម្តី​រិះគន់​លើ​ខ្លួន​។ ​មិនតែប៉ុណ្ណោះ​ថែមទាំង​បំផ្លាញ​កិត្តិយស​នាង​ដើម្បី​ទាញយក​ផលប្រយោជន៍​ខ្លួនឯង​ទៀតផង​។​

កញ្ញា ដេ​ន​នី ក្វាន់ និយាយ​លើ​បណ្តាញ​សង្គម​ជា​សាធារណៈ​ថា ​ខ្ញុំ​មិនដែល​ស្គាល់​មី​សំគិស​នេះ​ទេ​មិនដឹងថា​វា​កើតរោគ​រមាស់​ឬ​រោគ​ច្រណែន​ទេ បាន​ចូល​ខម​មិន​ខ្ញុំ​បែប​ហ្នឹង​។ ខ្ញុំ​ផុស​រឿង​យកលុយ​ទៅ​កែ​សម្ផស្ស​នៅ​ថៃ​តែ​ខ្ញុំ​សោះ វា​ចូលមក​ភ្លាវ មីនេះ​អី​ក៏​អន់​ចរិត​ម៉េ​ស បើ​នាង​ឯង​ឃើញ​គេ​ស្អាត​ម៉េច​មិន​ខំ​រកលុយ​ទៅ​កែ​ឲ្យ​ស្អាត​ដូច​គេ​ដែរ​ទៅ ឬក៏​គ្មាន​លុយ​ទៅ​កែ​ឲ្យ​ស្អាត​ដូច​គេ​បានជា​មករ​មាស់​ចឹ​ង​?៕