ភ្នំពេញ ៖ កម្មការនីរោងចក្រម្នាក់ សម្រេចចិត្តទៅរកសេវ៉ាកម្មបេឡាជាតិរបបសន្ដិសុខសង្គមហៅកាត់ (ប ស ស ) នៅពេលពេទ្យ ពិនិត្យដាក់សេរ៉ូមរួចក៏បានឲ្យ វិលមកផ្ទះជួលវិញ សម្ងំដេក១ភាំងក៏គាំងបេះដូងស្លាប់បាត់តែម្ដង ទើបបង្កឲ្យមានការភ្ញាក់ ផ្អើលឆោឡោកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងបន្ទប់ជួលលេខG01 ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

មហាជនបានរិះគន់ថា នៅពេលអ្នកជម្ងឺទៅរកសេវ៉ាកម្មសុខភាពដោយប្រើប្រាស់បណ្ណ័ ប ស ស នេះ ក្រុមគ្រូពេទ្យហាក់មិនសូវយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ប័ណ្ណនេះទេ ពោលគឺព្យាបាលដោយចុងដៃចុងជើង ព្រោះថាអ្នកប្រើប្រាស់សេវ៉ាកម្មនេះ វាមិនបានផ្ដល់ដល់លុយឲ្យ គ្រូពេទ្យពេទ្យ ជាទីគាប់ចិត្តនោះទេ ទើបពេលខ្លះគ្រូពេទ្យមានការធ្វេសប្រហែសនាំឲ្យគ្រោះថ្នាក់ជីវិតមនស្សបែបនេះ ។

សពជនរងគ្រោះ មានឈ្មោះ ជួន ថា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ អៀង ច្រឹង អាយុ៤៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនប្រុសម្នាក់ អាយុ៦ឆ្នាំ រស់នៅក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិព្រៃកំបោរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមស្ត្រីជាម្តាយឈ្មោះ ប៉ាត សើ អាយុ៦៤ឆ្នាំ បានឲ្យដឹងថា កូនស្រីរបស់គាត់ ឈឺ ប្រមាណជា ១សប្តាហ៍ហើយ ដោយប្រាប់គាត់ថា មានជម្ងឺក្អក សួត ដោយក្តីខ្វល់ខ្វាយ ក្រោយពីទទួលដំណឹងថាកូនមានជម្ងឺ នៅព្រឹកថ្ងៃទី០៧ ខែឧសភា នេះ ខំធ្វើដំណើរតាំងពីស្រុក ដើម្បីមើលកូនស្រីឈឺ ខណៈដែលកូនវិលមកពី ពេទ្យ ប ស ស ដាក់សេរ៉ូម ជាប់នឹងដៃ មិនហ៊ានរំខាន លុះដល់វេលាម៉ោងខាងលើ ចូលទៅមើលកូនក្នុងបន្ទប់ ស្រាប់តែលែងដឹងខ្លួន ទើបឆោឡោ ហៅអ្នកជិតខាងឲ្យជួយ តែហួសពេលទៅហើយ កូនស្រីស្លាប់បាត់ រាយការណ៍ប្រាប់ប៉ូលិស ទៅជួយពិនិត្យ ។

តាមបុរសជាប្តីបានឲ្យដឹងថា ប្រពន្ធរបស់គាត់ ឈឺក្អក មួយសប្តាហ៍មកហើយ ទៅពិនិត្យនៅពេទ្យ ប ស ស ក្នុងភូមិខាងលើ ប្រាប់ថាក្អក សួត ហើយគ្រូពេទ្យ បានដាក់សេរ៉ូម ស្រាប់តែដល់វេលាម៉ោងខាងលើ ប្រពន្ធស្លាប់ ទៅវិញ ។ សាកសព តាមការពិនិត្យ កោសល្យវិច័យ ពីសមត្ថកិច្ចជំនាញ ក្រុងភ្នំពេញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។

គេមិនដឹងថាគ្រូពេទ្យដែលទទួលយកសេវ៉ាកម្ម ប ស ស នេះ មានជំនាញបច្ចេកទេសកម្រិតណាទេទើបានជា បញ្ចូលសេរ៉ូមឲ្យអ្នកជម្ងឺ ក្រោយមកក៏ស្រាប់តែស្លាប់ ភ្លាមៗបែបនេះ ។ អ្នកខ្លះនិយាយថា អ្នកជម្ងឺដែលទៅរកសេវ៉ាកម្មសុខភាព ប ស ស នេះ នៅពេលទៅដល់ភ្លាម គេសង្វាតសួរនាំអ្នកជម្ងឺរកប័ណ្ណ ប ស ស នោះភ្លាម ដោយគេមិនគិតព្យាបាលសិនទេ  ។

នៅពេលអ្នកជម្ងឺបង្ហាញប័ណ្ណ ប ស ស គេរុញឲ្យទៅផ្នែកផ្សេងដែលគេសង្ស័យថា សេវ៉ាកម្ម ប ស ស និង សេកម្មបង់លុយធម្មតាវាអាច សមត្ថភាពគ្រូពេទ្យនិងថ្នាំមានកម្រិតផ្សេងគ្នា ទើបបានជាគេ ប្រញាប់សួរនាំរកប័ណ្ណនោះ  ដើម្បីងាយស្រួលបែងចែក ថ្នាំជាដើម ។

ពាក់ព័ន្ធនឹងការរិះគន់ខាងលើនេះភ្នាក់ងារគេហទំព័រដំណឹងពលរដ្ឋPeople News Asia បានព្យាយាមទាក់ទងផ្នែកសេកម្មប ស ស ដែរ តែ បន្ទាប់ពីសួរសំនួរចប់លោក ឆ្លើយងារវល់ ជាប់ ប្រជុំ ហើយបិទូរស័ព្ទ តែម្ដង ៕​ ប្រភព: khmer.peoplenews