ករណីបុរសម្នាក់ត្រូវភ្លើងឆេះខ្លោចប្រាណព្រោះតែបានជួយក្មេងស្រីមួយរូបគេចចេញពីការផ្ទុះហ្គាសឆេះឡាន នៅតាខ្មៅ បណ្តាលអោយគាត់ត្រូវឆេះភ្លើងពេញខ្លួនស្ទើរបាត់បង់ជីវិត។ ជនរងគ្រោះមានឈ្មោះ ឃុត សំណាង អាយុ៥៣ឆ្នាំ នៅភូមិកំពង់សំបួរ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឥលូវកំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យ ព-២ (អតីតពេទ្យយោធា) ក្រុងបាត់ដំបង។
ទោះបីជាទទួលជំនួយជាបន្តបន្ទាប់ក្តីប៉ុន្តែបងប្រុសរូបនេះនៅតែត្រូវការជំនួយបន្ងែម ព្រោះតែរបួសរលាកខ្លាំង ខណៈដែលជនរងគ្រោះមិនចង់ឲ្យក្រុមគ្រួសារជំពាក់បំណុលធនាគារ។ យ៉ាងណាមិញនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះសួរសុខទុក្ខបុរសរងគ្រោះ ព្រមទាំងនាំយកថវិការបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិតចំនួន ១មុឺនដុល្លារ ជូនជនរងគ្រោះដោយផ្ទាល់។
នេះបើយោងតាមប្រភពឈ្មោះ Chakra Kong បានសរសេររៀបរាប់ថា៖ “ដោយក្តីអាណិតអាសូរដល់ លោកពូឃុត សំណាង ដែលជាវីរបុសជួយសង្គ្រោះក្មេងស្រីម្នាក់ចេញពីការផ្ទុះហ្គាសរថយន្តនៅក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្តាលឲ្យគាត់ត្រូវភ្លើងឆេះពេញខ្លួនស្ទេីរបាត់បង់ជីវិត។
បងស្រីពេជ ចន្ទមុន្នី បាននាំយកថវិការបស់សម្តេចតេជោហ៊ុន សែន និង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ចំនួន១មុឺនដុល្លារជូនដល់គាត់ផ្ទាល់ដៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពពីរ យោធភូមិភាគទី5 ខេត្តបាត់ដំបង”៕ ប្រភព៖ Chakra Kong