ចិន៖ បើអ្នកជាមនុស្សចូលចិត្តនិយាយ ឌឺឌង មើលងាយគេនៅក្នុងសាលារៀន ហើយអ្នកតែងតែមិនអីនោះ សូមអ្នកគិតមើលម្តងទៀត ព្រោះទម្លាប់បែបនេះនៅក្នុងជីវិត អ្នកអាចនឹងមានរឿងដូចទៅនឹងបុរសម្នាក់នេះ។

ជាក់ស្តែងយោងតាមប្រភពសារព័ត៌មានចិនមួយបានឱ្យដឹងថា មានបុរសសាច់ដុំធំម្នាក់ ត្រូវបានបុរសមាឌតូចវាយឱ្យសន្លប់ស្តូក ព្រោះតែបុរសសាច់ដុំធំនេះ មើលងាយគាត់ខ្លាំងពេក។

ហេតុការណ៍នេះ បានកើតឡើងកាលពីខែមេសាកន្លងទៅនេះ នៅក្នុងក្លិបហាត់ប្រាណមួយកន្លែង ក្នុងប្រទេសចិន។

ប្រភពដដែលបានឱ្យដឹងថា បុរសមាឌធំម្នាក់នេះ ត្រូវបានស្គាល់ថាជាគ្រូបង្វឹកសាច់ដុំនៅក្នុងក្លិបហាត់ប្រាណនេះ ប៉ុន្តែមិនដឹងជាមានមូលហេតុអ្វី ស្រាប់តែគេបានរករឿង ប្រមាថ បុរសមាឌតូចនេះ មានអីចុងក្រោយទាល់តែស៊ីមួយដៃដេកស្តូក ទើបឈប់ក្អេងក្អាង។

ក្រោយមក វីដេអូរបស់ពួកគេចែកចាយពេញបណ្តាញសង្គមចិន។ មនុស្សម្នាជាច្រើន បានគាំទ្រទង្វើរបស់បុរសមាឌតូចនេះ ហើយអ្នកខ្លះបាននិយាយថា ឃើញអ្នកសាច់ដុំធំអី បានតែសម្រកក្រៅនោះទេ ដល់វាយមែនទែន មានអីដេកស្តូក ចាញ់អ្នកមាឌតូចផង៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពនិងវីដេអូខាងក្រោម៖