ភ្នំពេញ ​៖ ​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មួយចំនួនធំ​បង្ហាញ​ការចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា​ បន្ទាប់ពី​តារា​ស្រី​រូបនេះ​ បាន​ទម្លាយ​សារ​មួយ​ប្រយោគ​ពាក់ព័ន្ធ​លើ​បញ្ហា​វិបត្តិ​ស្នេហា ​ដែល​កំពុង​កើតមាន​នៅក្នុង​សង្គម​បច្ចុប្បន្ន។

តាមរយៈ​ការបញ្ចេញ​សារ​ខ្លី​មាន​អត្ថន័យ​រៀបរាប់​ពី​ការ​កាត់ចិត្ត​ចេញពី​រឿងរ៉ាវ​ស្នេហា​របស់​តារាចម្រៀង​កញ្ញា ឱក សុគន្ធ​កញ្ញា នាពេលនេះ​មាន​មហាជន​ជាច្រើនលើក​ជា​សំណួរ​ថា តើ​រឿងរ៉ាវ​នេះ​កើតឡើង​ដោយ​របៀប​ណា? ​ខណៈ ឱក សុគន្ធ​កញ្ញា កន្លងមក​ទើប​បែប​ធ្លាយ​ដំណឹង​ភ្ជាប់ពាក្យ​និង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្អូនប្រុស​ថៅកែ​​ហង្ស​មាស​នោះ។

ទោះបីជា​មានការ​លើកឡើង​ជា​សំនួរ​យ៉ាងណាក្តី​ ប៉ុន្តែ​ជា​ចម្លើយ​ពុំទាន់​ត្រូវបាន​បញ្ជាក់​ពី​សាមីខ្លួន​កញ្ញា ឱក សុគន្ធ​កញ្ញា នៅឡើយ​ទេ​?​។​ សារ​របស់​តារា​ស្រី​កញ្ញា ឱក សុគន្ធ​កញ្ញា ដែល​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​មហាជន​នោះ​គឺ​នាង​បានសរសេរថា ខ្ញុំ​ចង់​បញ្ឈប់​នៅ​ចិត្ត​ស្រលាញ់ ចង់​ដើរ​ចេញពី​គេ តើ​កាត់ចិត្ត​បែបណា​..?​។​

ដោយឡែក​បើ​តាម​ការ​កត់សម្គាល់​ក៏​មាន​អ្នក​គាំទ្រ​នាង​ខ្លះ​បាន​និយាយ ថា ​លើក​មុន​មួយ​ម៉ាត់​បែក​ពីរ​ម៉ាត់​បែក ចាក់​ដោត​មិនទាន់​ស្រួលបួល​ផង​ឥឡូវ​ចាក់​ដោត​ទៀតហើយ​ អោយ​តែ​គាត់​ច្រៀង​បទ sad sad ចឹ​ង​ដឹង​ចូល​តួ​ហ្មង​មិន​ដឹង​ទឹកភ្នែក​មក​ពី​ណា ចង់​ចាក​ចេញពី​ទីនេះ ចង់ទៅ​ទៅៗ​ឡូ​វ​មកទៀត​ហើយ។

ហេតុផល​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួនទៀត​យល់ថា​ប្រយោគ​មួយ​ឃ្លា​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ខាងលើនេះ​គឺអាច​ត្រឹមតែ​អត្ថន័យ​ឬ​ចំណងជើង​បទ​ចម្រៀង​ប៉ុណ្ណោះ។ ប៉ុន្តែ​ក៏​មាន​ប្រភព​ច្បាស់​ឯទៀត​ទម្លាយ​ថា​ នេះ​ពិតជា​អត្ថន័យ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់ ឱក សុគន្ធ​កញ្ញា មាន​ចំណងជើង​ថា ​កុំ​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់​ស្រឡាញ់​អ្នក​បានទេ​?​ប៉ុណ្ណោះ៕