ប្រិយមិត្តមួយចំនួនច្បាស់ជាបានដឹងរួចមកហេីយថា កាលពីរសៀលថ្ងៃទី០១ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានស៊ែរនូវវីដេអូយូធូបមួយ ដោយបានសំដៅលេី ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដោយបានសរសេរថា “ 🤣ឆ្ងល់ណាស់ម្ចាស់ថ្លៃអើយគិតទៅមានងារជាឧកញ៉ាមិនគួរប្រើពាក្យអសុរោះថោកអញ្ចឹងសោះនៅប្រទេសខ្មែរមានឧកញ៉ាចរិតមិនល្អបែបនេះខូចងារឧកញ៉ាគេល្អៗអស់ហើយ” ។
ក្រោយមកទៀតនៅយប់ថ្ងៃដដែលនេះលោកជំទាវ ហ៊ុន ស៊ីណាត បានស៊ែរនូវវីដេអូហ្វេសប៊ុកមួយទៀត ដោយបានលេីកឡេីងបន្តទៀតថា “មានគោរម្យងារជាឧកញ៉ាតែសម្ដីវិញថោកទាបជេរគេដូចហែកសំពត ឧកញ៉ាបែបៗនេះគេហៅថាពួកឧកញ៉ាជជុះ”។
យ៉ាងណាមិញ ក្រោយពីបានឃេីញការលេីកឡេីងរបស់លោកជំទាវ ហ៊ុន ស៊ីណាត ជាលេីកទីពីរហេីយ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានឡាយវីដេអូឆ្លេីយតបទៅលោកជំទាវ ហ៊ុន ស៊ីណាត វិញថា វីដេអូនោះយូរហេីយ និយាយរួមតាំងពី ខ្លួនមិនទាន់ទទួលបានងារជាឧកញ៉ាមកម៉្លេះ
ហេីយជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចោទជាសំនួរមួយចំនួនទៅលោកជំទាវ ហ៊ុន ស៊ីណាត វិញផងដែរ។ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖