ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់ហើយអំពីរឿងផ្អើលបណ្តាញសង្គមកាលពីព្រឹកមិញនេះ តាមវីដេអូដែលបង្ហោះដោយផេកហ្វេសបុក«New Traffic Police» បានបង្ហោះវីដេអូអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ជាច្រើននាក់ ប៉ុន្តែមានក្មេងស្រីម្នាក់នេះ បានជិះខុសហើយនៅតវ៉ារកត្រូវទៀត ព្រោះតែវីដេអូមួយ

នេះហួសចិត្តពេក ធ្វើអោយបងប្រុសម្នាក់ដែលបានចាប់នោះក៏បានបង្ហោះចេញតាមសង្គមហ្វេសប៊ុក ត្រូវបានមហាជនច្រើនអ្នកបានចែករំលែកបន្តគ្នា ហើយនឹងមានការរិះគន់ផងដែរ ក្នុងវីដេអូនេះបងប្រុសបានផុសវីដេអូនេះចេញមិនចង់ធ្វើបាបប្អូនអោយខ្មាស់គេនោះទេ គ្រាន់តែហួចិត្តនឹងប្អូនស្រី ជិះខុសហើយនៅខំតវ៉ាមិនព្រមទទួលខុស បែបជាស្រែករកខុសត្រូវ ដោយឡែកនេះបើយោងតាមប្រភពប្អូនស្រីវិញបានរៀបរាប់ និងLive វិដេអូយ៉ាង

ដូច្នេះថា៖«តាមពិតញុមដឹងខុសហើយពេលនឹង ប៉ុន្តែដោយសារនៅក្នុងហេតុការណ៍នឹងញុមមានអារម្មណ៍ថាមានតែខ្ញុំម្នាក់ដែលត្រូវគាត់ចាប់ គាត់ថត គាត់ដកសោមូតូ តែបើពេលនឹងគាត់ថតទាំងអស់រួចដេញទាំងអស់ញុមបកហើយ ញុមអត់ប្រកែកទេ អ្នករាល់គ្នាមិនមែនជាខ្ញុំអ្នកមិនដឹទេ ថាអារម្មណ៍មួយដែលមានអ្នកខុសច្រើនសន្ធោសន្ធៅ តែរងកម្មតែឯងអារម្មណ៍មួយនឹងខ្មាស់ណាស់ ហើយណាមួយរឿងនឹង1អាទិត្យជាងហើយគាត់ទើបយកមកផុស គាត់ផុសដូចអោយប្រជាជនឈ្លោះគ្នាអញ្ចឹង»។

ឥឡូវនេះ លោក K01 មិនអស់ចិត្តចេញមុខព្រលះសារជាថ្មីទៀត ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ