កូរ៉េខាងត្បូង ៖ អាថ៌កំបាំងនៅពីក្រោយ Group Chat អា.ស អា ភា.ស «Nth Room» ជារឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល និងរន្ធត់បំផុត ដែលបានកើតឡើង កាលពីកំឡុងខែ មីនា ដើមឆ្នាំ ២០២០ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលវាធ្លាប់ជាព័ត៌មានក៏ក្ដៅគគុកមួយ ក្នុងឆ្នាំ ២០២០ បន្ទាប់ពីរឿងរ៉ាវនៃជំងឺរាតត្បាត កូវីដ-១៩ នៅលើពិភពលោក។
អ្វីដែលធ្វើឲ្យមហាជន ខ្លោចចិត្តបំផុតនោះគឺ Group Chat អាសអាភាស នៅក្នុង Telegram មួយនេះ ត្រូវបានគ្រប់គ្រង និងបង្កើតឡើងដោយ បុរសវ័យក្មេងម្នាក់ ជាជនជាតិកូរ៉េឈ្មោះ Jo Joo Bin
ដែលទើបតែមានវ័យ ២៥ឆ្នាំ ប៉ុន្តែបុរសរូបនេះ បានប្រើប្រាស់វិធីស្មោកគ្រោកជាច្រើន ដើម្បីបោកបញ្ឆោត និងចាប់បង្ខំ ក្មេងស្រីៗដែលជាសិស្សសាលា
រួមទាំងក្មេងមិនទាន់គ្រប់អាយុជាច្រើននាក់ ឲ្យថតវីដេអូ អា.ស.អា.ភាសបែបសាហាវៗឲ្យខ្លួន រួចបុគ្គលដៃឆៅម្នាក់នេះ បានយកវាទៅបង្ហោះចែកចាយ និងលក់បន្តទៅកាន់អតិថិជនរបស់ខ្លួន ដែលជាសមាជិកក្នុង Group Chat។
កាលកំឡុងពេលនោះ រឿងនេះកាន់តែក្ដៅគគុកខ្លាំង លើបណ្ដាញអ៊ីនធើណែត ព្រោះតែវាត្រូវបានគេរាយការថា មានតារាកូរ៉េល្បីៗ
និងបុគ្គលសំខាន់ៗក្នុងប្រទេសនេះមួយចំនួន បានក្លាយជា ជន រង គ្រោះ ហើយខ្លះទៀត គឺជាអតិថិជនសំខាន់ ដែលតែងតែគាំទ្រ មុខជំនួញខុសច្បាប់មួយនេះផងដែរ។
កន្លងទៅប្រមាណជា ៨ខែមកហើយ ដែលមហាជនរង់ចាំមើល ការកាត់ក្ដីរបស់តុលា ទៅលើបុគ្គលចិត្តតិរច្ឆានម្នាក់នេះ។ ពួកគេកាន់តែចង់ដឹងថា បន្ទាប់ពីរឿងដ៏ស្មោកគ្រោកនេះ ត្រូវបានបែកធ្លាយជាសាធារណៈ ធ្វើឲ្យកូរ៉េខាងត្បូងទទួលរងការរិះគន់យ៉ាងនេះ តើតុលាការនឹង កា ត់ ទោ ស Jo Joo Bin យ៉ាងណា?
មិនយូរប៉ុន្មាន នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះ សារព័ត៌មានកូរ៉េបានចេញផ្សាយថា តុលាការកូរ៉េដែលទទួលបន្ទុករឿងនេះ បានចេញសេចក្ដីសម្រេចមួយ ជាលើកដំបូង ឲ្យបុគ្គល Jo Joo Bin ជាប់ពន្ធនាគាររយៈពេល ៤០ឆ្នាំ។
យ៉ាងណាមិញ ដើម្បីដឹងថា តើតុលាការនឹងមានសេចក្ដីសម្រេចណាមួយផ្សេងទៀត ឬយ៉ាងណា នាពេលខាងមុខ? សូមប្រិយមិត្តរង់ចាំតាមដានជាបន្តទៅទៀត៕